ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ទម្លាប់​ប្រចាំថ្ងៃ​អ្វីខ្លះ​អាច​បង្ក​អា​ការៈឈឺ​ក្បាល​?
12, Apr 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ងាយ​ឈឺក្បាល​ណាស់​មែន​ទេ​?​ពេលខ្លះ​វា​បណ្ដាលមកពី​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​!



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ប្រចាំថ្ងៃ​ដែល​អាច​បង្ក​ឱ្យ​ឈឺក្បាល ៖
 
១. ការប្រើប្រាស់​កុំព្យូទ័រ​រាប់​ម៉ោង​
 
​ប្រសិនបើ​អ្នក​តែង​អង្គុយ​ប្រើប្រាស់​កុំព្យូទ័រ​រាប់​ម៉ោង​ក្នុង​មួយថ្ងៃៗ នោះ​អ្នក​ប្រាកដជា​ឧស្សាហ៍​ជួយ​ប្រទះ​អាកា​រៈ​ឈឺក្បាល​ញឹកញាប់​មិន​ខាន​។ ការប្រើប្រាស់​កុំព្យូទ័រ​យូរ​លើស ៥ ម៉ោង​អាច​បណ្ដាលឱ្យ​ឈឺក្បាល​ដោយសារ​ភាព​តានតឹង​លើ​ភ្នែក ក និង​សាច់ដុំ​ស្មា​។ ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​ចៀស​ពី​ការប្រើប្រាស់​មិនបាន ចូរ​ព្យាយាម​ទុកចន្លោះ​ពេល​សម្រាក​ត្រឹម ៥ នាទី​ក៏​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​អា​ការៈឈឺ​ក្បាល​ហើយ​។​
 
២. ទទួលទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់​
 
​ប្រសិនបើ​មិន​ទទួលទាន​ទឹក​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ទេនោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ជួយ​ប្រទះ​អា​ការៈឈឺ​ក្បាល​គួរឱ្យ​រំខាន​។ នេះ​ក៏​ព្រោះតែ​ខួរក្បាល​ត្រូវការ​ជាតិ​ទឹក​ដល់​ទៅ ៧៥ ភាគរយ​! ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់ ខួរក្បាល​អាច​នឹង​ប្រែ​ជារួម​តូច​ហើយ​ត្រូវ​ធ្វើការ​ខ្លាំង​ច្រើនជាង​មុខ​បង្ក​ជា​បញ្ហា​ឈឺក្បាល​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​អា​ការៈឈឺ​ក្បាល​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​នេះ​ចូរ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ជាប្រចាំ​។​
 
៣. ស្ត្រេ​ស​
 
​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក​ក៏​អាច​បណ្ដាលឱ្យ​អ្នក​ឈឺក្បាល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង ឬ​បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​។​
 
៤. ថប់​បារម្ភ​សឹង​គ្រប់ពេល​
 
​រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​បារម្ភ គឺ​ឧស្សាហ៍​ឈឺក្បាល​។ ប្រសិនបើ​គ្រប់គ្រង​មិន​បានល្អ​ទេនោះ ជំងឺ​ថប់​បារម្ភ​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សុខភាព​។ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ផ្លូវចិត្ត​។​
 
៥. គេង​មិនបាន​គ្រប់គ្រាន់​
 
​ដើម្បី​ចៀសផុត​អា​ការៈឈឺ​ក្បាល ចូរ​ប្រាកដថា​អ្នក​គេង​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់ៗ​។ ការ​គេង​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com