ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សហគ្រិន​ស្ត្រី ឥន្ទ​ដ្រា​វី​ណា ប្រាប់​យុវជន​បើ​ចង់​ធ្វើ​ជំនួញ​កុំ​គ្រាន់តែ​ស្រមៃ ត្រូវ​ហ៊ាន​ធ្វើ​
18, May 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា ជា​សហគ្រិន​វ័យក្មេង​ម្នាក់​ដែល​កំពុង​គ្រប់​គ្រង់​អាជីវកម្ម​ពីរ​ក្នុងពេល​តែមួយ គឺ​មណ្ឌល​វេជ្ជសាស្ត្រ​ដេ​វ៉ាល់​ដា និង​ហាង​លក់​ឯកសណ្ឋាន​ពេទ្យ អេ​ច & វី ។ បើទោះជា​ជំនួញ​ទាំងពីរ​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​ចាប់ផ្តើម​ក៏ពិតមែន ការមិន​បោះបង់​ដោយមាន​គោលដៅ​ច្បាស់លាស់ គឺជា​ចំណុច​សំខាន់​ដែល​សហគ្រិន​វ័យ​២៨​ឆ្នាំ​រូបនេះ ពី​ភាពជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សហគ្រិន​ស្ត្រី និង​ជា​វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា លើកទឹកចិត្ត​ឲ្យ​យុវជន​ចាប់យក​ឱកាស​ដែល​អាចធ្វើ​ជំនួញ​បាន ហើយ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ដោយ​កុំ​ខ្លាចនឹង​ឧបសគ្គ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា នាយិកា​មណ្ឌល​វេជ្ជសាស្ត្រ​ដេ​វ៉ាល់​ដា ដូចតទៅ​៖

 
 
​សហគ្រិន តាន់ ឥន្ទ​ដ្រា​វី​ណា ចែករំលែក​បទពិសោធ​ដែល​ខ្លួន​ចាប់ផ្តើម​អាជីវក​ម្មយ៉ាង​ដូច្នេះ​៖«​ដោយសារ​នាង​ខ្ញុំ​ទើប​ចាប់ផ្ដើម​អាជីវកម្ម​នៅឡើយ ប៉ុន្ដែ អ្វីដែល​នាង​ខ្ញុំ​អាច​ចែករំលែក​បាន គឺ យើង​នឹកឃើញ​អ្វី​ចាប់​ផ្ដើមធ្វើ​ហ្នឹង​, យើង​ចង់​ធ្វើ​នេះ​យើង​ចង់​ធ្វើ​នោះ ប៉ុន្តែ បើ​យើង​អត់​ឈាន​ជើង​ទៅធ្វើ​អាហ្នឹង​ទេ គឺ​យើង​នៅក្នុង​ការនឹកឃើញ​រហូត​។ អីចឹង​អ្វីដែល​ខ្ញុំ​លើកទឹកចិត្ត ពិសេស​យុវជន ¬​ឥឡូវនេះ​ឱកាស​អាជីវកម្ម​មាន​ច្រើន បើ​យើង​នឹកឃើញ​ស្រឡាញ់​អី ចូលចិត្ត​អី សូម​រៀបចំ ដើម្បីឱ្យ​អាជីវកម្ម​ហ្នឹង​កើតឡើង ហើយ​ធ្វើ​សិន​ទៅ​»៕

Tag:
 សហគ្រិន​
 ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com