ជាតិ
ដំណើរកម្សាន្តបោះតង់ និន្នាការថ្មីរបស់យុវជនខ្មែរ
× ការបោះតង់ បានក្លាយជាជម្រើសដ៏មានប្រជាប្រិយភាព សម្រាប់យុវជនរាល់ពេលដំណើរកម្សាន្ត ជាជាងការស្នាក់នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។ មិនតែប៉ុណ្ណោះ គេក៏ឃើញមានតំបន់រមណីយដ្ឋានកាន់តែច្រើន បានរៀបចំឲ្យមានទីតាំងសម្រាប់បោះតង់ ដែលជាតម្រូវការថ្មីរបស់អ្នកទេសចរនេះដែរ។
ប្តីប្រពន្ធមួយគូ ដែលបានជ្រើសរើសការបោះតង់សម្រាប់ដំណើរកម្សាន្តរបស់ខ្លួន កាលពីកន្លងទៅ បានប្រាប់សារព័ត៌មានថ្មីៗថា ការគេងក្នុងតង់ គឺជាបទពិសោធន៍ដ៏ថ្មីសន្លាងមួយសម្រាប់ខ្លួន។ បទពិសោធន៍គយគន់ថ្ងៃរះពេលព្រឹកព្រលឹម, ទិដ្ឋភាពថ្ងៃអស្តង្គត ទស្សនាផ្កាយនៅពេលរាត្រី និងការបណ្តែតអារម្មណ៍ជាមួយបរិយាកាសធម្មជាតិ គឺជាអ្វីដែលប្តីប្រពន្ធ លោក ធាម រតនា និងអ្នកស្រី សុខ សុវណ្ណាមុនីយ យល់ថាជាទស្សនីយភាពដ៏ប្លែក និងខុសពីការគេងនៅសណ្ឋាគារ ឬពីផ្ទះសំណាក់ ដែលប្រៀបដូចជាគេងនៅផ្ទះខ្លួនឯងដដែលនោះ។ បន្ថែមពីនេះ វាក៏ធ្វើឲ្យផ្លូវចិត្តមានសុខសន្តិភាពផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ធាម រតនា ខណៈដែលភរិយារបស់លោកបាននិយាយថា ការគេងតង់ ក៏បានធ្វើឲ្យខ្លួនស្គាល់មនុស្សថ្មីៗបន្ថែមដែរ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងលោក ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មីៗ និងប្តីប្រពន្ធមួយគូនេះដូចតទៅ៖
Tag:
ជំរំតង់
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com