អត្ថបទពាណិជ្ជកម្ម
ស្រាបៀកម្ពុជា ផ្តល់ម៉ូតូ Zoomer និង ចិញ្ចៀនពេជ្រ ដល់គូស្វាមីភរិយា ដែលឈ្នះរង្វាន់រួចហើយ
× កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រដល់គូស្វាមីភរិយាចំនួន១០គូ ដែលអញ្ជើញមកជាតំណាងដល់គូស្វាមីភរិយា១០០គូផ្សេងទៀត ដែលបានឈ្នះរង្វាន់ពីកញ្ចប់អាពាពិពាហ៍ស្រាបៀកម្ពុជា រដូវកាល ២០១៩-២០២០។
លោក ផន រដ្ឋា និង ភរិយា លី ណារ៉ា ដែលជាគូមានសំណាងត្រូវរង្វាន់ម៉ូតូ Zoomer X បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងដូច្នេះថា៖«ពួកខ្ញុំសឹងមិនចង់ជឿសោះថា អាចមានសំណាងបានទទួលរង្វាន់បែបនេះ។ កន្លងមកធ្លាប់តែឃើញគូគេមុនៗគេមានសំណាង។ ម៉ូតូនេះពិតជាចំណងដៃដ៏ពិសេសសម្រាប់ជីវិតគ្រួសាររបស់ខ្ញុំមែន»។
គួរបញ្ជាក់ថា ការផ្តល់ជូនរង្វាន់នេះប្រព្រឹត្តទៅនៅក្នុងកម្មវិធីប្រគំតន្ត្រី Cambodia Brew The Beat ជូនដល់អ្នកឈ្នះដែលក្រុមហ៊ុនសម្រេចជ្រើសយកត្រឹម១០គូប៉ុណ្ណោះ ដើម្បីឡើងមកទទួលរង្វាន់ផ្ទាល់ក្នុងគោលបំណងចៀសវាងការជួបជុំគ្នាច្រើន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com