កំណាព្យ
ពីនេះ ពីនោះ
អ្នក​ស្នង​
17, May 2020 , 3:47 pm        
រូបភាព
ក្មេងៗស្ថិតក្នុងថ្នាក់រៀន (រូបពី Cannel YouTube ឈ្មោះ Ra Soso HD)
ក្មេងៗស្ថិតក្នុងថ្នាក់រៀន (រូបពី Cannel YouTube ឈ្មោះ Ra Soso HD)
ដោយ: ថ្មីៗ


​បទ ជាប់​ទង​

​ត្រៀមកម្លាំង តាំងពី​តូច ខូច​ខាត់​កែ​
​ក្រុង​ដូច​ស្រែ កែ​តម្រង់ ផ្ចង់​តម្រាប់​
​សីលធម៌ ធម៌​ឧ​ត្ត​ម ផ្សំ​ទាំង​ច្បាប់​
​ក្មេង​ងាយ​ត្រាប់ ឆាប់​ដុះ​ដាន បាន​អ្នក​ស្នង​។​
 
​ជំនាន់​ថ្មី ថ្មី​គំនិត គិត​រហ័ស​
​រៀន​ពី​ចាស់ ឆ្លាស់​ឆ្លាក់​ច្នៃ ក្រៃ​ច្បាស់ច្បង​
​ចាស់​បណ្តុះ ចុះ​បាច​ដាំ ចាំ​ចែង​ចង​
​ត្រៀម​អ្នក​ស្នង ក្រង​ក្រម​ក្រឹត្យ ប្រិត​ប្រដៅ​។​
 
​កុំ​បណ្តោយ ឲ្យ​ស្រអាប់ ឆាប់​ដុះខាត់​
​ដោយ​ប្រយ័ត្ន ចាត់​ប្រយែង ក្រែង​ក្រុម​ក្រៅ​
​ក្មេង​ទំនើង ទើង​ទាញ​ទាក់ ជាក់​ធ្លាក់​ខ្លៅ​
​ឃើញ​ខុស​ហៅ ដៅ​អប់រំ ជុំ​ដាស់តឿន​។​
 
​ត្រៀម​អ្នក​ស្នង ចងក្រង​ក្រុម ផ្តុំ​អ្នកខ្លាំង​
​ត្រៀម​មុន​ច្បាំង តាំង​ឲ្យ​ច្បាស់ ផ្លាស់​ឲ្យ​លឿន​
​លោក​សម័យ ច្នៃ​ធនធាន ហ៊ាន​ជំរឿន​
​ត្រៀម​បាន​លឿន តឿន​បាន​លះ ឈ្នះ​រួមគ្នា​៕    
 

© រក្សាសិទ្ធិដោយ thmeythmey.com