អត្ថបទពាណិជ្ជកម្ម
ប្រូ​ម៉ូ​សិន​ពិសេស​! សែ​ល​កាត ផ្តល់ជូន​ការភ្ជាប់​គម្រោង​ពេញ​មួយឆ្នាំ ដោយ​ឥតគិតថ្លៃ
17, May 2020 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​សប្បាយរីករាយ​ថែមទៀត ក្រុមហ៊ុន​សែ​ល​កាត នឹង​ផ្តល់ជូន​ការភ្ជាប់​គម្រោង Cellcard 4U ចំនួន ៥ រង្វាន់​ដោយ​ឥតគិតថ្លៃ ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ខែឧសភា​នេះ​។​
 
​ប្រូ​ម៉ូ​សិន (Promotion) ពិសេស​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញជូន​អតិថិជន​ឲ្យ​បាន​ជ្រាប​ច្បាស់​ពី​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន រួម​ជាមួយនឹង​ការផ្តល់ជូន​ដ៏​គាប់ចិត្ត​បន្ថែមចំនួន​ពីរ​ទៀត​។​
 
១. អតិថិជន​អាច​រក្សា​ទឹកប្រាក់​នៅសល់ ដោយ​យកទៅ​បូក​បញ្ចូល​នៅក្នុង​គម្រោង​បន្ទាប់ ហើយ​ពួកគេ​ថែមទាំង​អាច​បូក​បញ្ចូល​ទៅក្នុង​គម្រោង​បន្ទាប់ បាន​ក្នុង​រយៈពេល​រហូតដល់​ទៅ ១២ ខែ​ពេញ​ទៀតផង​។​
 
២. សែ​ល​កាត នឹងមិន​គិតថ្លៃ​ភ្ជាប់​គម្រោង​សម្រាប់​រៀងរាល់​សប្តាហ៍​ទី​បួន ពោលគឺ​មានន័យថា​អ្នក​បង់ប្រាក់​សម្រាប់​រយៈ​ពេល​បី​សប្តាហ៍ ហើយនឹង​ទទួលបាន​ការប្រើប្រាស់​មួយ​សប្តាហ៍​ដោយ​ឥតគិតថ្លៃ​ទាំងស្រុង​។​


 
​ទន្ទឹមនឹងនោះ អតិថិជន​ក៏​ទទួលបាន​នូវ​សេវាកម្ម Missed Call Alerts ដ៏​ពេញនិយម​ដោយ​ឥតគិតថ្លៃ ដែលជា​អត្ថប្រយោជន៍​បន្ថែម​ផងដែរ​។​
 
​ដើម្បី​មានឱកាស​ក្លាយជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ប្រចាំថ្ងៃ​ដែលមាន​ចំនួន​ប្រាំ​រង្វាន់​នេះ អតិថិជន​ត្រូវ​ភ្ជាប់​គម្រោង Cellcard 4U ហើយ​ប្តូរ​រូប Profile នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើ​ស៊ុម​រូបថត​ពិសេស 4U ហើយ​បន្ទាប់មក​ធ្វើការ​ចែករំលែក​រូបភាព​នេះ ជាមួយ​មិត្តភក្តិ​នៅលើ​បណ្តាញ​សង្គម​។​
 
​ស៊ុម​រូបថត 4U មើលទៅ​ទាក់ទាញ​គួរ​ឲ្យ​ចង់​ប្រើ និង​មាន​ពណ៌​ស្រស់​ឆើតឆាយ ដែល​អាចជួយ​បង្កើន​ភាព​រីករាយ​ក្នុងពេល​កំពុងស្នាក់នៅ​ក្នុង​ផ្ទះ ជាពិសេស​សម្រាប់​សិស្ស​និស្សិត​ដែល​កំពុង​ឈប់សម្រាក​ក្នុង​វិស្សមកាល​នេះ​តែម្តង​។​
 
​គម្រោង Cellcard 4U ត្រូវបាន​បើកសម្ពោធ​ដាក់ជូន​ឲ្យ​ប្រើប្រាស់ នៅក្នុង​អំឡុង​នៃ​ការចាប់ផ្តើម​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការជួយ​ដល់​អតិថិជន​ឲ្យ​រក្សា​នូវ​ទំនាក់ទំនង​បានល្អ​ជាមួយ​មនុស្ស​ជុំវិញ ទទួលបាន​នូវ​ព័ត៌មាន​សំខាន់ៗ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​បាន​ទាំង​នៅក្នុង​ស្រុក​និង​ទូទាំង​ពិភពលោក​។​
 
​ជាងនេះទៅទៀត សែ​ល​កាត​ក៏មាន​រៀបចំ​ភាព​ភ្ញាក់ផ្អើល​និង​រីករាយ​បំផុត​មួយទៀត ដោយ​ផ្តល់​ទិន្នន័យ​អ៊ីនធឺណិត​ចំនួន ៥០០ មេកាបៃ (MB) ដោយ​ឥតគិតថ្លៃ ជូន​ដល់​អតិថិជន​ប្រើប្រាស់​គម្រោង Cellcard 4U ចំនួន ១០០០ នាក់ ដែល​នឹងត្រូវ​ជ្រើសរើស​ដោយ​ចៃដន្យ រៀងរាល់ថ្ងៃ​ច័ន្ទ ពុធ និង​ថ្ងៃ​សៅរ៍​ផងដែរ​។​
 
​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ដោយ​រដូវវស្សា​កំពុង​ឈានចូល​មកដល់ សម្រាប់​អតិថិជន​សែ​ល​កាត 4U ទាំងអស់ ដែល​បញ្ចូល​ទឹកប្រាក់​ក្នុង​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់ នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម ១០​ភាគរយ​ភ្លាមៗ​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ មិនទាន់មាន​គម្រោង​បណ្តាញទូរស័ព្ទ​ចល័ត​ណាមួយ ដែល​ផ្តល់​ភាពបត់បែន និង​អត្ថប្រយោជន៍​ជាទី​គាប់ចិត្ត​បែបនេះ ជូន​ដល់​អតិថិជន​នៅឡើយ​ទេ​។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍ថា​៖«​យើង​កំពុង​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​បំពេញចិត្ត​អតិថិជន ជាមួយនឹង​គុណ​តម្លៃ​និង​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បើម ស្រប​ពេលដែល​យើងទាំងអស់គ្នា កំពុង​ទន្ទឹងរង់ចាំ​ឲ្យ​ស្ថានភាព​ប្រែ​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ក្នុង​ពេលអនាគត​ខាងមុខនេះ​»​។ 
 
«​អតិថិជន​ទាំងអស់​ពិតជា​អាច​ជឿជាក់​បាន​ថា សែ​ល​កាត​នឹង​នៅចាំ​បម្រើ​លោកអ្នក​ជានិច្ច ក៏ដូចជា​ផ្តល់ជូន​នូវ​គុណ​តម្លៃ និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ល្អ​បំផុត ជាមួយនឹង​បណ្តាញទូរស័ព្ទ 4G LTE ដ៏​លឿន​ជាងគេ​បំផុត​»​។ នេះ​ជាស​ម្តី​របស់លោក វ៉ាត​សុន ដដែល ដោយ​លោក បន្ថែមថា​៖«​គម្រោង​ដ៏​អស្ចារ្យ​នេះ បានបង្ហាញ​យ៉ាងច្បាស់​នូវ​មោទនភាព​និង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​សែ​ល​កាត ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ដែល​គ្រប់គ្រង​និង​កាន់កាប់​ដោយ​ជនជាតិខ្មែរ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​លោក បាន​បន្តទៀតថា ក្រុមការងារ​របស់​សែ​ល​កាត នឹង​បន្ត​ខិតខំ​រិះរក​វិធី​ថ្មីៗ​ដើម្បី​ជួយ​អតិថិជន​ឲ្យ​រក្សា​ទំនាក់ទំនង​បានល្អ​ជាមួយ​មនុស្ស​ជុំវិញ បន្ត​ការសិក្សា​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រាស្រ័យ​ទាក់ទង​តាម​បណ្តាញ​សង្គម​ទៅតាម​តម្រូវការ​របស់​ពួកគេ​។​
 
​អតិថិជន​អាច​ស្វែងរក​ស៊ុម​រូបថត 4U បាន​ក្នុង​កម្មវិធី Cellcard និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cellcard Play ។ អ្នកឈ្នះ​ចំនួន ៥​រូប នឹងត្រូវ​ជ្រើសរើស​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែឧសភា​តទៅ​។​
 
​អតិថិជន​សែ​ល​កាត​ទាំងអស់ អាច​ប្តូរ​ទៅប្រើ​គម្រោង 4U បាន​ដោយ​គ្រាន់តែ​ចុច *5000*1# ។​
​អតិថិជន​ថ្មី អាច​ហៅ​ទៅកាន់​លេខ 012 812 812 ឬ​អញ្ជើញ​ទៅកាន់​ហាង ឬ​ភ្នាក់ងារ​ណាមួយ​របស់​សែ​ល​កាត ដើម្បី​ទទួលបាន​ស៊ីម​ដោយ​ឥតគិតថ្លៃ និង​ចូលរួម​ទទួល​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បើម​ពី​គម្រោង 4U៕
 







(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com