ជាតិ
ឧទ្យានុរក្សវីរៈជ័យ ដាក់ម៉ាស៊ីនថត ឃើញខ្លា ប្រើស ឈ្លូស កែះ សំពោច ខ្លាឃ្មុំ និង សត្វកម្រមួយចំនួនទៀត
× ភ្នំពេញ៖ សត្វខ្លាពពក ខ្លាខ្លថ្មកែ ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និង សត្វស្លាបមួយចំនួនទៀត ត្រូវបានឧទ្យានុរក្សជាតិវីរៈជ័យ ខេត្តរតនគិរី ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតជាប់ ក្នុងទីតាំងចំនួន១២ផ្សេងគ្នា។ ការចុះផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ឧសភា បានឲ្យដឹងថា សត្វព្រៃទាំងនេះ គឺសត្វកម្រដែលចំបាច់យកចិត្តទុកដាក់ ក្នុងការការពារ និងការអភិរក្ស។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា រូបថតសត្វព្រៃទាំងនោះ ត្រូវបានឧទ្យានុរក្សប្រមូលបាន តាំងពីថ្ងៃទី៦-១៣ឧសភា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលដាក់តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ ខែមេសាឆ្នាំ២០២០ ក្នុងទីតាំងចំនួន១២ផ្សេងគ្នា នៃបរិវេណឧទ្យានជាតិវីរៈជ័យ។ ក្នុងនោះ ឧទ្យានុរក្ស បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅទីតាំងទី១ ដល់ទី៥ នៅតាមជើងភ្នំហៀងតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និង ទីតាំង៦ ដល់ទី១២ ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅស្ថិតតាមបណ្តោយអូរខាំផា៕
Tag:
បរិស្ថាន
សត្វព្រៃ
រតនៈគិរី
© រក្សាសិទ្ធិដោយ thmeythmey.com