ជាតិ
២៥ខេត្ត/រាជធានី
លោកយាយ​វ័យ​៨៤​ឆ្នាំ លី មី ​៖«​ការងារ​ថែ​សួន​របស់ខ្ញុំ ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​និង​កាយ​មាំមួន​» ​
17, May 2020 , 4:35 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រៀងរាល់​ព្រឹក​លោកយាយ លី មី តែងតែ​កាន់​ទុយោ​ស្រោច​ផ្កា និង​រុក្ខជាតិ​ជាច្រើន​ប្រភេទមាន​នៅក្នុង​ទីធ្លា​ផ្ទះ ដែល​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ លោកយាយ លី មី បាន​ឲ្យ​ដឹងថា នៅពេលដែល​ផ្កា​និង​រុក្ខជាតិ​ទាំងនោះ​លូតលាស់​ល្អ និង​ចេញ​ផ្កា​រីក​ស្រស់បំព្រង គឺ​លោកយាយ​សប្បាយចិត្ត អារម្មណ៍​ស្រស់ថ្លា​ដូច​ទៅនឹង​រុក្ខជាតិ​អីចឹង​ដែរ​។



​ក្រៅពី​ថែ​សួន លោកយាយ លី មី ដែលមាន​វ័យ​៨៤​ឆ្នាំ ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ផ្សេងទៀត​ដូចជា ចម្អិន​អាហារ បោសសម្អាត និង​រៀបចំផ្ទះ​ជាដើម​។ លោកយាយ លី មី បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនចាំបាច់​ហាត់ប្រាណ​អី​ទេ ខ្ញុំ​ដើរ​ស្រោច​ផ្ការ ធ្វើ​កិច្ចការ​ផ្ទះ​អីចឹង​ទៅ គឺ​ដូច​ហាត់ប្រាណ​ដែរ ហើយ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​ស្រស់ស្រាយ និង​សុខភាព​ផ្លូវកាយ​មាំមួន​»​។​

សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ដូចខាងក្រោម​នេះ​៖



អត្ថបទទាក់ទង





















 

© រក្សាសិទ្ធិដោយ thmeythmey.com