ពីនេះ ពីនោះ
សុខភាព
គ្រាន់តែ​គេង​ច្រើន​អាចធ្វើ​ឲ្យ​ឈឺក្បាល​ដែរ​ទេ​?
18, May 2020 , 6:59 pm        
រូបភាព
​ការឈឺ​ក្បាល​មិនមែនជា​រឿង​សប្បាយ​ឡើយ​បើសិនជា​វា​កើតឡើង​ខ្ទ​ក់ៗ​ពេល​ភ្ញាក់​ពី​គេង ហើយ​មិនមាន​មូលហេតុ​ត្រឹមត្រូវ​។  ប៉ុន្តែ​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ដែរនោះ​គឺ​ដោយសារតែ​គេង​ច្រើន​ជ្រុល​ពេក​។ ដូច្នេះ​ហេតុអ្វី​បានជា​ការ​គេង​ច្រើនពេក​អាចធ្វើ​ឲ្យ​ឈឺក្បាល​ដែរ​?​មិនមាន​ពេលវេលា​ណា​ច្បាស់លាស់​ឡើយ​ដែលថា​អ្នកត្រូវការ​គេង​រយៈពេល​យូរ​ប៉ុណ្ណា​។ ចំនួន​នៃ​ការ​គេង​នេះ​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ដូចជា​៖

 
​អាយុ​
​ភាព​ញឹកញាប់​នៃ​ការហាត់​ប្រាណ​
​ភាព​មាន​សុខភាព​ល្អ​ដែល​អ្នកមាន​
​ស្ថានភាព​ផ្លូវចិត្ត​ដែល​អ្នក​កំពុងតែ​ជួប​ពេញ​មួយថ្ងៃ​។ 
​បើសិនជា​អ្នក​ស្ត្រេ​ស ឬ​គេង​ឈឺ អ្នក​ប្រ​ហ​ដែលជា​ត្រូវការ​គេង​ច្រើនជាង​ធម្មតា​។ ប៉ុន្តែ​អ្នកជំនាញ​និយាយថា មនុស្ស​យើង​គួរតែ​គេង​ពី ៧ ទៅ ៩​ម៉ោង​ជា​រៀងរាល់​យប់​បើសិន​អ្នកជា​មនុស្សពេញវ័យ​អាយុ​ចាប់ពី ១៨ ទៅ ៦០​ឆ្នាំ​។ 
 
​ការ​គេង​ច្រើនពេក​ពិតជា​ធ្វើ​ឲ្យ​ឈឺក្បាល​ជា​ញឹកញាប់​មែន ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​ហេតុផល​នៅ​ពីក្រោយ​ការឈឺ​ក្បាល​នេះឯង​៖
 
​ការរំខាន​របស់​អ័រម៉ូន Serotonin 
 
​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការ​គេង​ច្រើន​ជ្រុល​មាន​ឥទ្ធិពល​ទៅលើ​សារធាតុ​ចម្លង​សរសៃប្រសាទ Serotonin ក្នុង​ខួរក្បាល​។ ដោយ​ជាធម្មតា​វា​មាន​នាទី​ជួយ​រក្សា​សង្វាក់​នៃ​ការ​គេង និង​ភ្ញាក់ និង​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​។ ប៉ុន្តែ​នៅពេល​អ្នក​គេង​ច្រើនពេក អ្នក​កំពុងតែ​រំខាន​ដល់​ដំណើ​ការណ៍​នៃ​ការងារ​របស់​អ័រម៉ូន Serotonin នេះហើយ​។ បើសិនជា​អ្នក​នៅតែ​គេង​ក្រោយពី​អ័រម៉ូន​នេះ​បញ្ជូនទៅ​កន្លែង​ទទួល​ដើម្បី​ឲ្យ​ភ្ញាក់​ហើយ នោះ​រាងកាយ​នឹង​មិនអាច​សម្រាក​បាន​ពិត​ប្រាក​ឡើយ ហើយ​បង្ក​ជាការ​ឈឺក្បាល​បាន​។ 
 
​មាន​បញ្ហា​នៃ​ការ​គេង​
 
​អ្វីដែល​អាចទៅរួច​នោះ​គឺថា អ្នក​ប្រហែល​ជាមាន​បញ្ហា​នៃ​ការ​គេង​ដូចជា គេង​មិន​លក់ ឬ​គេង​បាត់​ដង្ហើម ការ​គេង​មិន​លក់​មានន័យថា ទោះបីជា​អ្នក​គិតថា​ខ្លួនឯង​កំពុងតែ​គេង​ក៏ដោយ ក៏​ខួរក្បាល​ប្រហែលជា​មិនអាច​ស្ងប់ ហើយ​នៅតែ​ធ្វើការ​ដដែល​។ នៅពេល​អ្នក​មិនបាន​គេង​លក់​ស្កប់ស្កល់​ទៀត រាងកាយ​នឹង​បង្កើតជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​ភ្ញោ​ច​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ និង​ធ្វើ​ឲ្យ​ឈឺក្បាល​បែប​ប្រកាំង​ពេល​ភ្ញាក់​ពី​គេង​។ ការ​គេង​បាត់​ដង្ហើម​អាច​បន្ថយ​ចំនួន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​ក្នុងពេល​គេង​។ រឿងនេះ​ក៏​អាច​រំខាន​ការ​គេង និង​បន្ថយ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​បង្ក​ជាការ​ឈឺក្បាល​ពេល​ភ្ញាក់​ពី​គេង​ដូចគ្នា​។ 
 
​ថប់​អារម្មណ៍​
 
​វា​មាន​ទំនាក់ទំនង​ខ្លាំងក្លា​មួយ​រវាង​ការ​ថប់​អារម្មណ៍ និង​ការឈឺ​ក្បាល​ខុសធម្មតា​ដូចជា ប្រកាំង​ជាដើម​។ ការសិក្សា​បានបង្ហាញ​ថា ការ​ថប់​អារម្មណ៍ និង​ជំងឺផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដូចជា បាក់​ទឹកចិត្ត​នឹងធ្វើ​ឲ្យ​គេង​មិន​លក់ និង​គេង​ច្រើន​ជ្រុល​បាន​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)​មនុស្ស​ជាច្រើន​ដែលមាន​អាកា​រៈ​ប្រកាំង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​មិន​ត្រឹមតែ​បណ្តាលមកពី​ការ​គេង​ជ្រុល​ទេ តែ​ក៏​ដោយសារតែ​ការចុះ​ទាប​របស​ស្ត្រេ​ស​អ័រម៉ូន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com