ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ក្រៅពី​បញ្ហា​ថ្លើម ការផឹក​គ្រឿង​ស្រវឹង​ច្រើន​ក៏បង្ក​ជំងឺ​កាច​សាហាវ​ទាំង​នេះដែរ​
19, May 2020 , 6:59 am        
រូបភាព
​ក្នុង​កម្រិត​មធ្យម​គ្រឿង​ស្រវឹង​អាច​ផ្ដល់​អត្ថ​ប្រ​យោ​ជ៍​ចំពោះ​រាងកាយ ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​។​ល​អ្នក​ជួបប្រទះ​។​ថា​តើ​ក្រៅពី​បញ្ហា​ថ្លើម​ហើយ​នោះ គ្រឿង​ស្រវឹង​អាច​បង្ក​ជំងឺ​អ្វី​ខ្លះទៀត​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ជំងឺ​ដែល​អាច​កើតឡើង​ដោយ​សរការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ៖

 
១. ជំងឺថ្លើម​
 
​នេះ​ក៏​ព្រោះតែ​ថ្លើម​ទទួលខុសត្រូវ​រំលាយ​រាល់​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ដែល​អ្នក​ទទួលទាន​ចូល​។ ហើយ​ទម្លាប់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ថ្លើម​គួរឱ្យ​បារម្ភ​។​
 
២. ជំងឺមហារីក​
 
​មាន​ជំងឺមហារីក​ច្រើន​ប្រភេទ​ណាស់​ដែល​កើតឡើង​ដោយ​ផ្សារភ្ជាប់​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​។ ហានិភ័យ​ខ្ពស់បំផុត គឺ​ជំងឺមហារីក​បំពង់​អាហារ មហារីក​បំពង់ក មហារីក​មាត់ មហារីកក្រពះ មហារីក​ថ្លើម មហារីក​ពោះវៀនធំ និង​ជំងឺមហារីក​សុដន់​។​
 
៣. ជំងឺ​រលាក​លំពែង​
 
​ជំងឺ​រលាក​លំពែង​ក៏​អាច​បណ្ដាលមកពី​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​ផងដែរ​។​
 
៤. ជំងឺ​ពុក​ឆ្អឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក៏​អាច​បណ្ដាលឱ្យ​ឆ្អឹង​ពុក​នាពេល​អនាគត​ដែរ​។ អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​រាងកាយ​នៃ​មនុស្ស​វ័យក្មេង​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​ពិបាក​នឹង​រក្សា​តុល្យភាព​នៃ​វីតាមីន D ក៏ដូចជា​កាល់ស្យូម​បណ្ដាលឱ្យ​ឆ្អឹង​ខ្សោយ​។​
 
៥. ជំងឺ​បេះដូង​
 
​នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជះឥទ្ធិពល​លើ​សម្ពាធ​ឈាម​និង​ស​សៃ​ឈាម​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៦. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើសពី ១ កែវ​សម្រាប់​នារី​និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​កោសិកា​គ្រាប់​ឈាមស​ថយចុះ​។ នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​អ្នក​ប្រាកដជា​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​មេរោគ​ផ្សេងៗ​។​
 
​សម្គាល់ ៖ ក្នុង​កម្រិត​មធ្យម​មាន​ន័យ​ថា​អ្នក​មិនគួរ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនជាង ២ កែវ​ក្នុង​មួយថ្ងៃ​ម្រា​ប់​បុរស​និង​លើសពី ១ កែវ​ចំពោះ​នារី​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com