ជាតិ
សង្គមជាតិ
សៀវភៅរៀបរាប់ពីស្ត្រីទី១នៃកម្ពុជាត្រូវបានចេញផ្សាយជាភាសាអង់គ្លេស
× ភ្នំពេញ៖ «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យជាភាសាខ្មែរថា «ប៊ុន រ៉ានី - ភរិយាបុរសខ្លាំងនៃកម្ពុជា»។ សៀវភៅនេះបានបកប្រែពីសៀវភៅជាភាសាខ្មែរដែលបានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។
លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចេញផ្សាយសៀវភៅជាភាសាអង់គ្លេសស្តីពីប្រវត្តិសង្ខេបកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅសៅរ៍ទី១៦ ឧសភានេះ។
បើតាមការរៀបរាប់របស់លោក ឆាយ សុផល សៀវភៅនេះមានចំណងជើងថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យជាភាសាខ្មែរថា «ប៊ុន រ៉ានី - ភរិយាបុរសខ្លាំងនៃកម្ពុជា»។
លោក ឆាយ ផុល បានប្រាប់អ្នកសារព័ត៌មានថា សៀវភៅនេះបានបកប្រែពីសៀវភៅជាភាសាខ្មែរដែលបានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មក ប៉ុន្តែសៀវភៅជាភាសាអង់គ្លេសមានបន្ថែមរូបភាពខ្លះស្តីពីពិធីបុណ្យសពរបស់អ្នកម្តាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសប្តាហ៍មុន ដែលលោកក៏បានទៅចូលរួមដែរ។
លោកបញ្ជាក់ថា៖«ដោយសារខ្ញុំបានទទួលសារតាមអ៊ីម៉េលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមានសំណើពីបណ្ណាគារខ្លះនៅរាជធានីភ្នំពេញថា ពួកគេចង់បានសៀវភៅពីប្រវត្តិរបស់ស្ត្រីទី១នៃកម្ពុជា ទើបខ្ញុំប្រឹងប្រែងធ្វើសៀវភៅនេះជាភាសាអង់គ្លេស។ ការធ្វើសៀវភៅមួយច្បាប់ៗគឺពិតជាមិនងាយស្រួលពេកទេ តែធ្វើដូចម្តេច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះទៅហើយ”។«
បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះបានឲ្យដឹងថា សៀវភៅដែលចំណងជើងជាភាសាអង់គ្លេសសរសេរថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» ត្រូវបានបកប្រែដោយក្រុមជំនាញ និងមានការកែសម្រួលពីជនជាតិអាម៉េរិក។
បន្ទាប់ពីសៀវភៅនេះទៅ លោក ឆាយ សុផល បានបញ្ជាក់ថា សៀវភៅ «បងប្អូនប្រុសទាំងបី» ដែលរៀបរាប់ពីសាវតារកូនប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិនដែរនៅខែក្រោយនេះ ខណៈដែលសៀវភៅសម្តេចតេជោ ដែលមានចំណងជើងថា «ហ៊ុន សែន - នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង៤០ឆ្នាំ« នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេសនៅក្នុងអំឡុងខែសីហាខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com