COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Newcastle៖ ផ្សារ​ទំនើប និង​កន្លែង​ចាក់​សាំង​មាន​ហានិភ័យ​ឆ្លង COVID-19 ជាង​កន្លែង​ទាត់​បាល់​
18, May 2020 , 9:19 pm        
រូបភាព
លោក Steve Bruce អ្នកចាត់ការ​ទូទៅ Newcastle United យល់ឃើញថា​ការធ្វើដំណើរ​ក្នុង​ផ្សារ​ទំនើប ឬ​ស្ថានីយ​ចាក់​សាំង​រថយន្ត​អាច​បង្ក​ហានិភ័យ​ដល់​ការឆ្លង​ជំងឺ COVID-19 ខ្លាំង​ជាង​ការវិលត្រឡប់​ទៅកាន់​ការប្រកួត​កីឡាបាល់ទាត់​វិញ​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​ទៅទៀត​។​


​រដ្ឋាភិបាល​អង់គ្លេស កំពុង​ត្រៀម​បើកទ្វារ​សម្រាប់​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​អាជីព​ក្នុងប្រទេស​អង់គ្លេស​នា​ខែមិថុនា​ខាងមុខនេះ ក្រោម​ការប្រកួត​បិទទ្វា​រ​កីឡដ្ឋាន​។ ក្រុម​នៅ​ក្របខណ្ឌ Premier League រួមទាំង Newcastle ផង​សុទ្ធតែ​បាន​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​៧ ខែមីនា ដោយសារ​វិបត្តិ​ជំងឺ COVID-19​។​
 
​យ៉ាងណាក៏ដោយ ក្រោយ​ទទួលបាន​ភ្លើង​បៃតង​នៃ​ការបើក​ដំណើរកា​រលីគ​សារជាថ្មី លោក Bruce លើកឡើងថា កីឡាករ​របស់លោក​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​ក្នុងការ​វិលត្រឡប់​ទៅកាន់​ការប្រកួត​វិញ​នោះទេ​រហូតដល់​ចុងខែ​មិថុនា​។​
 
 អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ប្រាប់​កាសែត Sunday Telegraph ថា​៖«​ពួកគេ​បាន​សម្រាក ៨ សប្តាហ៍​មកហើយ នោះ​ប្រហែល​ជាការ​សម្រាក​យូរ​បំផុត​ដែល​កីឡាករ​បាន​ជួប​ក្នុង​អាជីព​របស់​ពួកគេ​។ អ្នកចាត់ការ​ទូទៅ​ភាគច្រើន​រួមទាំង​ខ្ញុំ មានការ​ព្រួយបារម្ភ​ដូចគ្នា​អំពី​កីឡាករ​របស់ខ្លួន ដ្បិត​គ្មាន​ការប្រកួត​កំដៅ​សាច់ដុំ​មុន​ចូល​កា​ប្រកួត​ផ្លូវការ​»​។​
 
​ក្លិប​នៅ​លី​គ​កំពូល​អង់គ្លេស​សង្ឃឹមថា​នឹង​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ជា​ក្រុម​វិញ​នៅ​ថ្ងៃទី​១៩ ខែឧសភា ក្រោយ​មាន​កិច្ចប្រជុំ​ធំ​មួយ​នៅ​ថ្ងៃទី​១៨ ខែឧសភា​នេះ ប៉ុន្តែ​ត្រូវ​អនុវត្តតាម​គោល​ការ​គម្លាត​សុ​វត្តិភាព​។ ស្របគ្នា​នេះ លោក Bruce យល់ឃើញថា ទីតាំង​ដែលមាន​ហានិភ័យ​នៃ​ការឆ្លង COVID-19 មាននៅ​ផ្សារ​ទំនើ ឬក៏​នៅ​កន្លែង​ចាក់​សាំង​ឡាន គឺមាន​ភាគរយ​ច្រើនជាង​ទីលាន​ការប្រកួត​កីឡាបាល់ទាត់​ទៅទៀត​។​
 
​លោក Bruce ក៏​ព្រមាន​ដែរ​ថា កូនក្រុម​របស់ខ្លួន​អាច​នឹង​ជួប​បញ្ហា​របួស​ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​វិលត្រឡប់​ទៅកាន់​ការប្រកួត​វិញ​ទេនោះ​។​
 
​មកទល់ពេលនេះ ក្របខណ្ឌ Bundesliga របស់​អាល្លឺម៉ង់​បាន​បើក​ការប្រកួត​លី​គ​របស់ខ្លួន​វិញ​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ប៉ុន្តែ​ត្រូវគោរព​តាម​គោល​ការ​ជាច្រើន​ដើម្បី​ចៀង​វាង​ការឆ្លង​ជំងឺ​រាតត្បាត​សកល​៕
 
 

Tag:
 COVID-19
  Newcastle United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com