ជាតិ
រថយន្ត
រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ2020 ដែលមានភាពស៊ិចស៊ី រឹងមាំ ប្រណីតភាព មានវត្តមាននៅកម្ពុជាហើយ!
× ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ដែលជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជាដែលទទួលបានសិទ្ធិនាចូល និងចែកចាយ រថយន្ត និងគ្រឿងបន្លាស់ម៉ាកMercedes-Benz នៅក្នុងប្រទេសកម្ពជា បាននាំចូលនូវម៉ូឌែលរថយន្តស៊េរីឆ្នាំ២០២០ជាច្រើនម៉ូឌែល សម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំលោកអ្នក នូវរថយន្តទំនើប ប្រណីតមួយម៉ូឌែលនោះគឺរថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ2020 ដែលជារថយន្តប្រកបដោយប្រណីតភាព មានរូបរាងស្អាត ស៊ិចស៊ី និងទាក់ទាញខ្លាំងមែនទែន។
រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ2020 គឺរថយន្តខ្នាតខ្ពស់ បន្ទាប់ពីរថយន្ត GLE និង GLS។ រថយន្ត GLC 300 4MATIC ត្រូវបានរចនាឡើងយ៉ាងប្រណីត ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ ផ្នែកខាងក្រៅ មើលទៅឃើញភាពប្រណិតល្អ ស៊ិចស៊ីរឹងមាំ ហើយផ្នែក ខាងក្នុងវិញ មានភាពធំទូលាយ មានផាសុកភាព ប្រណីតភាព ត្រូវបានផលិតឡើងដោយការផ្ចិតផ្ចង់បំផុត សម្រាប់បុគ្គលជោគជ័យ ឬអ្នកមានគ្រួសារ ដែលមានសមាជិកសរុបត្រឹម៥នាក់។
លោកអ្នក អាចបើកបរបានគ្រប់កាលៈទេសៈ ជាមួយរថយន្ត GLC 300 4MATIC ម៉ូឌែលឆ្នាំ 2020 ដែលមានទំហំស៊ីឡាំងម៉ាស៊ីន ២.០ កម្លាំងខ្លាំងស្ទុះលឿន ប៉ុន្តែស៊ីប្រេងសាំង ត្រឹមតែ៦លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។ ជាម៉ូឌែលរថយន្តដែលទំនើបបំផុត មានប្រអប់លេខ រហូតដល់ ៩លេខ និងមានកម្លាំងដល់ទៅ 258 សេះ ហើយថែមទាំងមាន២ប្រអប់លេខ ងាយស្រួលបើកបរបំផុត គឺលេខដៃ និងលេខអូតូ។
ជាមួយរថយន្ត GLC អ្នកបើកបរគ្រប់គ្រងរថយន្តត្រឹមតែ១០% ប៉ុណ្ណោះ ខណៈ៩០%ទៀតត្រូវបានរថយន្ត Mercedes-Benz GLC ខ្លួនឯង ជាអ្នកគ្រប់គ្រងលើការបើកបរ នៅលើដងផ្លូវ ទាំងការទប់លំនឹងខ្លួន ទាំងការវ៉ា ឬជែង ត្រូវបានផ្តល់សញ្ញាសុវត្ថិភាពជាមុន ឬបើមានរថយន្តនៅពីមុខ ឬនៅខាងក្រោយ សញ្ញាការពារនូវការបុក ឬប៉ះទង្គិច ត្រូវបានប្រាប់ដល់អ្នកបើកបរឲ្យបានដឹង និងត្រៀមបញ្ចៀសបញ្ហាទុកជាមុន។
សូមគោរពអញ្ជើញលោកអ្នកនាង ទៅទស្សនា ស្ទាបអង្អែល ប្រឹក្សាយោបល់ជាមួយទីប្រឹក្សាផ្នែកលក់ដ៏មានវិជ្ជាជីវៈរបស់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ឬក៏លោកអ្នកអាចបើកសាកល្បងរថយន្តខ្នាតខ្ពស់រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ2020 ដោយផ្ទាល់ នៅសាលតាំងរថយន្តម៉ាក Mercedes-Benz ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅបណ្តោយមហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 095 727 470 និងផ្នែកសេវាកម្ម 011 726 988 ៕
Tag:
យានយន្ត
Mercedes-Benz GLC 300
ស្តារ អូតូ
© រក្សាសិទ្ធិដោយ thmeythmey.com