កំណាព្យ
ពីនេះ ពីនោះ
រដូវ​ផលិត​ស្បៀង​យុទ្ធសាស្ត្រ​ចាប់ផ្តើម​ហើយ​!
19, May 2020 , 7:59 am        
រូបភាព
​បទ បថ្យាវត្ត ប៉ាកកា​ខ្មៅ​


 
​ក្តាម​កាយ​រន្ធ​ថ្មី​ក្រោយ​ដី​ត្រូវ​ភ្លៀង​
​កង្កែប​ស្រែកច្រៀង​នាង​ហ៊ីង​ហក់​រាំ​
​គីង្គក់​ទះ​ស្គរ​បន្ទរ​ទ​ន្ទ្រាំ​
​ភ្លៀង​ធ្លាក់​ជោកជាំ​វស្សា​ដល់​ហើយ​។​
 
​នង្គ័ល​ផាល​ថ្មី​មិន​ចាញ់​ដី​ឡើយ​
​ពូ​ត្រៀម​រួចហើយ​រនាស់​នឹម​ផង​
​ត្រាក់ទ័រ​ត្រៀម​ទុក​ពី​ប្រាំង​កន្លង​
​ពុក​ម៉ែ​ប្អូន​បង​ភ្ជួរ​រាស់​រៀប​ថ្នាល​។​
 
​សម្រាំង​ពូជ​សាប​សំណាប​ដុះដាល​
​ដាក់​ជី​បាត​ក្រាល​បូម​បាចទឹក​ស្រែ​
​ចា​ស់ថាបាន​ស្រូវ​ត្រូវ​ផ្តើម​ពី​ថែ​
​ពី​ដូនតា​ខ្មែរ​រឿង​ស្រែ​ច្បង​ច្បាស់​។​
 
​ច្បាំង​ឈ្នះ​ព្រោះ​ស្បៀង​រៀង​យុទ្ធសាស្ត្រ​
​ទំនុក​ជាន់​ចាស់​ច្បាស់​មិន​ប្រួល​ប្រែ​
​ប្រិតប្រៀង​សាបព្រោះ​ទាន់​រដូវ​ខែ​
​កសិករ​ខ្មែរ​ត្រូវតែ​សម្រុក​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com