ជាតិ
ពីនេះ ពីនោះ
«ភាស៊ីឡាន» និង​«ភាស៊ី​ម៉ូតូ» ជាពាក្យកម្ចី!
19, May 2020 , 7:39 am        
រូបភាព

មែន​ទែន​ទៅ​ពាក្យ «ភាស៊ីឡាន ​ភាស៊ី​ម៉ូតូ ឬភាស៊ីទំនិញផ្សេងៗ» ដែលពល​រដ្ឋខ្មែរ​​សឹង​តែ​ចាត់ទុក​ពាក្យនេះជាពាក្យខ្មែរទៅហើយ ដែល​សំដៅ​លើ​ការយក​ពន្ធឡាន និង​ម៉ូតូនោះមិន​មែនជាពាក្យខ្មែរឡើយ។ វា​ជាពាក្យ​កម្ចីពីសៀម​។

 

សៀម​ថា «ផាស៊ី» សំ​ដៅលើ ​ពន្ធទំនិញ​ គឺពន្ធ​ដែល​រាជ​ការ​ត្រូវ​ដក​ហូត យក​ពី​អ្នក​លក់​ទំនិញ ​ឬ​អ្នក​នាំ​ទំនិញចេញ​ចូល។ ពាក្យ​ «ភាស៊ី»​ មាន​ពល​រដ្ឋដែល​ទារពន្ធ​ពី​អ្នកលក់​នៅ​តាម​ផ្សារ​នីមួយៗ ដែល​មាន​បញ្ញត្តិ​ឲ្យ​ទារយក ​ខ្លះ​មិន​អាន​ថា «ភាស៊ី»​ ទេ តែ​អាន​ថា «ភ​ស៊ី ឬ​ផាស៊ី»វិញ។  

 


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com