ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស៊ឹម ថាវរីៈ៖ «ទុរេនបែកអន្លូង មានរសជាតិឆ្ងាញ់ ដោយសារស្ថានភាពដី និងបច្ចេកទេសដាំ»
× ភ្នំពេញ៖ រដូវប្រមូលផលផ្លែទុរេន បានមកដល់ហើយ ផ្លែទុរេននៅតាមតំបន់ក្នុងប្រទេសកម្ពុជាមួយចំនួន មានរសជាតិឆ្ងាញ់។ ទុរេនបែកអន្លូង ដែលស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានគេល្បីថា មានរសជាតិឆ្ងាញ់ និងមានតម្លៃថ្លៃ។ បើតាមលោក ស៊ឹម ថាវីរៈ ទុរេនបែកអន្លូងដែលល្បីថាឆ្ងាញ់នេះ អំណោយផលដោយសារស្ថានភាពដី និងបច្ចេកទេសដាំរបស់កសិករ។
ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រសជាតិផ្អែមឆ្ងាញ់ត្រូវបានដាក់លក់នៅរាជធានី និងខេត្តមួយចំនួន។ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថា៖ «កត្តាដែលទុរេនបែកអន្លូងមានរសជាតិឆ្ងាញ់ ដោយសារកត្តាធម្មតា កត្តាមនុស្ស និងកត្តាភូមិសាស្ត្រ»។ ប្រធានមន្ទីរកសិកម្មរូបនេះ អះអាងថា កសិករនៅទីនោះ បានប្រើប្រាស់ជីធម្មជាតិ ដោយមិនប្រើថ្នាំគីមីអ្វីនោះទេ។
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមដូចតទៅ៖
បើតាមលោក ស៊ឹម ថាវីរៈ រយៈពេល ២ទៅ៣ឆ្នាំចុងក្រោយនេះ ដោយសារតម្លៃទុរេនមានតម្លៃខ្ពស់ បានធ្វើឲ្យប្រជាកសិករងាកមកដាំទុរេន សម្រាប់ផ្គត់ផ្គង់នៅទីផ្សារ។ សូមបញ្ជាក់ថា នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ការទុរេនជាង៤០០ហិកតា ដែលដាំដុះដោយប្រជាកសិករ៕
Tag:
កសិកម្ម
ទុរេន
បែកអន្លង់
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com