អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពង្រីកទំនាក់ទំនងកាន់តែប្រសើរសម្រាប់អ្នកជំងឺរបស់ខ្លួន ជាមួយវេជ្ជបណ្ឌិតនៅក្រៅប្រទេស
× មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដែលបំពាក់ទៅដោយឧបករណ៍បរិក្ខារទំនើបៗ រួមជាមួយនឹងវិធីសាស្ត្រព្យាបាល ប្រកបទៅដោយគុណភាពខ្ពស់ និងសង្គ្រោះជីវិតរបស់អ្នកជំងឺបានជាច្រើនដូចជា វះកាត់បញ្ហាឆ្អឹង វះកាត់ផ្នែកក្បាល វះកាត់ជំងឹបេះដូង និងវះកាត់ជំងឺទូទៅ ក៏ដូចជាការដាក់បញ្ចូលរឺស័រ ឬបាលូន នៅក្នុងសរសៃឈាមបេះដូងជាដើម។ គួរបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានធ្វើការយ៉ាងជិតដិត ជាមួយនឹងមន្ទីរពេទ្យបាងកកនៅប្រទេសថៃ ដែលជាមន្ទីរពេទ្យសាខា នៅក្នុងក្រុមហ៊ុន BDMS ហើយបើកដំណើរការ ២៤ម៉ោង លើ ២៤ម៉ោង ផងដែរ។
ជាមួយគ្នានេះផងដែរ អ្នកជំងឺក៏អាចទទួលបាន ការរក្សាព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដូចជាការព្យាបាលនៅប្រទេសថៃផងដែរ ព្រោះមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក នៃប្រទេសថៃ ដែលមានវេជ្ជបណ្ឌិត ថៃ និងខ្មែរ ធ្វើការរួមគ្នាប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺ ប្រកបទៅដោយក្បួនខ្នាតវេជ្ជសាស្ត្រត្រឹមត្រូវ តាមបែបលក្ខណៈវិទ្យាសាស្ត្រទំនើប។
សម្រាប់អ្នកជំងឺ ដែលជួបនឹងការលំបាក និងពិបាកក្នុងការព្យាបាលនៅប្រទេសថៃ អ្នកជំងឺអាចអញ្ជើញមកទទួលនូវសេវាកម្មព្យាបាល ឬពិគ្រោះយោបល់ដោយជួបជាមួយនឹងលោកវេជ្ជបណ្ឌិតផ្ទាល់ តាមបែបបច្ចេកវិទ្យាថ្មីទំនើប ដែលមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានទំនាក់ទំនងយ៉ាងរហ័សទាន់ចិត្ត ទៅកាន់គ្រប់មន្ទីរពេទ្យទាំងអស់ នៅក្នុងបណ្ដាញរបស់មន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យបាងកក មន្ទីរពេទ្យពីយ៉ា ថៃ មន្ទីរពេទ្យប៉ៅឡូ មន្ទីរពេទ្យមហារីក នៅប្រទេសថៃ ឬក៏ពេទ្យផ្សេងៗទៀតតាមរយៈ Telemedicine ។
ដូច្នេះ លោកអ្នកកាន់តែមានភាពងាយស្រួល ក្នុងការជួបជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក ក្រៅប្រទេស ដោយគ្រាន់តែលោកអ្នកអញ្ជើញមកកាន់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឥឡូវនេះ ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬ សម្រាប់ការណាត់ជួប សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៩៩១ ០០០ / ០២៣ ៩៩១ ០០០ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com