អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Nokia ទាំង​៩​ម៉ូ​ឌែ​ល អាចធ្វើ​បច្ចុប្បន្នភាព​ទៅ Android 10 បាន​ហើយ ក្នុងនោះ​២​ម៉ូ​ឌែ​ល​បញ្ចុះតម្លៃ​ពិសេស​
19, May 2020 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
​កាន់តែ​អស្ចារ្យ​ជាង​មុន​! សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Nokia ទាំងអស់​។ ដូច​តាម​ការសន្យា របស់​ក្រុមហ៊ុន HMD Global រាល់​ស្មា​ត​ហ្វូ​ន​របស់ Nokia ម៉ូ​ឌែ​ល Nokia 6.1 Plus, Nokia 7 Plus, Nokia 6.1, Nokia 2.2, Nokia7.2, Nokia 3.2, Nokia 2.3, Nokia 4.2, Nokia 6.2 នឹង​អាចធ្វើ​បច្ចុប្បន្នភាព (update) ទៅកាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​បំផុត គឺ Android 10 ទៅលើ​ស្មា​ត​ហ្វូ​ន Nokia ម៉ូ​ឌែ​ល​ទាំងនេះ​។ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​នេះ ក្រុមហ៊ុន HMD Global បាន​នឹង​ពង្រឹង​ទៅលើ​ស្មា​ត​ហ្វូ​ន Nokia ឲ​កាន់តែ​ប្រសើរ​អ​ស្ចា្យ​ជាង​មុន ជាមួយនឹង​ការនាំ​យកមក​នូវ​កម្ម​វិធី Software ថ្មីៗ​ជាច្រើន​បន្ថែមទៀត ដើម្បី​ផ្ដល់នូវ​បទពិសោធន៍​ថ្មីៗ កាន់តែ​អស្ចារ្យ​បំផុត សម្រាប់​អ្នកប្រើប្រាស់​ផងដែរ​។ ជាងនេះទៅទៀត Nokia ក៏មាន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ផងដែរ លើ​ម៉ូ​ឌែ​ល Nokia 6.2 និង Nokia 7.2 ។ ដោយ Nokia 7.2 បញ្ចុះតម្លៃ​ពី ២៨៩ ដុល្លារ មក​ត្រឹម ២៤៩ ដុល្លារ និង Nokia 6.2 ពី​តម្លៃ ២១៩​ដុល្លារ មក​ត្រឹមតែ ១៧៩ ដុល្លារ​ប៉ុណ្ណោះ  បន្ថែម​ពីលើ​ការបញ្ចុះ​តម្លៃ​មិន​ធ្លាប់មាន​រាល់​ការ​ជាវ Nokia 6.2 នឹង Nokia 7.2  ក្រុមហ៊ុន​ក៏​ផ្ដល់ជូន​ជើង​ទម្រ​ថតទូរ​សព្ទ​ដៃ​មួយ​យ៉ាង​ស្រស់ស្អាត ឬ​ស្រោម​ទូរ​សព្ទ​ដៃ (Case 007) យ៉ាង​ស្រស់ស្អាត​ផងដែរ​។​
 
​គួរ​បញ្ចា​ក់ថា អ្នកគាំទ្រ​របស់​ទូរស័ព្ទ Nokia នឹង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ដ៏​អស្ចារ្យ ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​មុខងារ និង​លក្ខណៈពិសេស​ប្លែកៗ​ជាច្រើន របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ចុងក្រោយ​បំផុត​ដែល​រួមមាន​៖
 
●​ ​Gesture Navigation: គឺជា​មុខងារ​មួយ​សម្រាប់​គ្រប់គ្រង ទៅលើ​ស្មា​ត​ហ្វូ​ន Nokia របស់​អ្នក ដោយ​គ្រាន់តែ​ប៉ះ​ចុង​ម្រាមដៃ​របស់​អ្នក នៅលើ​អេក្រង់ គឺអាច​បញ្ជា​អូស​ឡើង លើ​ចុះក្រោម នៅលើ​អេក្រង់​បាន​យ៉ាង​លឿន និង​កាន់តែ​ងាយស្រួល​បំផុត ហើយ​វា​អស្ចារ្យ​ជាង​អ្វីដែល​អ្នក​បាន​រំពឹងទុក​។​
 
●​ ​Smart Reply: គឺជា​មុខងារ​ដ៏​ឆ្លាត​វៃ ក្នុងការ​ឆ្លើ​ប​តប​សារ ដែល​មិនមែន​គ្រាន់តែ​ជាការ​ផ្ញើ​នូវ​ពាក្យពេចន៍​នោះទេ ប៉ុន្តែ​វា​មាន​សកម្មភាព​ជាច្រើន​ទៀត ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ជាមួយនឹង​មុខងារ​ថ្មី​ដ៏​អស្ចារ្យ​នេះ ថែម​ទៀតផង​។​
 
●​ ​Privacy Controls: គឺជា​មុខងារ​ដ៏​ពិ​សេសមួយ សម្រាប់​គ្រប់គ្រង​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំងអស់​របស់​អ្នក នៅក្នុង​ទីកន្លែង​តែមួយ ហើយ​វា​មាន​សមត្ថភាព​គ្រប់គ្រង​នៅពេលដែល​ទីតាំង​របស់​អ្នក ត្រូវបាន​ចែករំលែក​ជាមួយនឹង​វិធី Apps របស់​អ្នក ដើម្បី​ដឹងថា​តើ​វា​តែងតែ​ប្រើប្រាស់​ជានិច្ច ឬ​កំពុងតែ​ប្រើប្រាស់ ឬ​មិនដែល​ប្រើប្រាស់​ថែមទៀត​។​
 
●​ ​Focus mode: គឺជា​មុខងារ​ដ៏​ពិ​សេសមួយ សម្រាប​រារាំង​ទៅលើ​កម្មវិធី Apps​ណា ដែល​រំខាន​អ្នក នៅពេលដែល​អ្នក​កំពុងតែ​ផ្តោតទៅលើ​រឿង​អ្វីមួយ ដែល​សំខាន់​នោះ (​សម្រាប់​មុខងារ​នេះ ពេលនេះ​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល Beta នៅឡើយ​។​
 
●​ ​Family Link: ពេលនេះ​មុខងារ​ដ៏​ពិសេស​អស្ចារ្យ​នេះ គឺជា​ផ្នែក​មួយ​នៃ Digital Wellbeing settings (​ការកំណត់​ទៅលើ​សុខុមាលភាព​ឌីជីថល​) ដែល​ជួយ​ឪពុកម្តាយ​ជាច្រើន អាចបង្កើត​ច្បាប់​មូលដ្ឋាន​ឌីជីថល​ជាច្រើន សម្រាប់​គ្រួសារ​របស់​ពួកគេ​បាន​៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com