ជាតិ
បំណែក​ព្រះ​ពុទ្ធរូប ត្រូវបាន​យកចេញ​ពីរ​ណ្តៅ​កំណាយនៅ​មុខ​ថែវ​ព្រះ​រយ​ព្រះ​ពាន់ ដើម្បី​សិក្សា និង​ជួសជុល
19, May 2020 , 9:27 pm        
រូបភាព
ព្រះពុទ្ធបដិមា១អង្គ ក្នុងចំណោមបដិមាជាច្រើន ដែលត្រូវបានរកឃើញនៅពេលធ្វើកំណាយ នៅមុខថែវព្រះរយព្រះពាន់ នៅប្រាសាទអង្គរវត្ត។ រូបភាព៖ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
ព្រះពុទ្ធបដិមា១អង្គ ក្នុងចំណោមបដិមាជាច្រើន ដែលត្រូវបានរកឃើញនៅពេលធ្វើកំណាយ នៅមុខថែវព្រះរយព្រះពាន់ នៅប្រាសាទអង្គរវត្ត។ រូបភាព៖ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
ដោយ: ថ្មីៗ
អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៩ ឧសភា នេះ បានរៀបចំ​ពិធី​យោង​បំណែក​ព្រះពុទ្ធ​បដិមា​ដែល​បាន​រកឃើញ​នៅក្នុង​រណ្តៅ​កំណាយ​មុខ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​នៅ​ប្រាសាទអង្គរវត្ត ដើម្បី​សិក្សា​ផ្គុំ​រូបរាង និង​ជួសជុល​ឡើងវិញ និង​ដើម្បី​សម្រួល​ដល់​ការបញ្ចប់​ការងារ​ការងារ​កំណាយ​នៅ​ទីនោះ​។ តាម​ការផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ អាជ្ញាធរ​ជាតិ​អប្សរា បំណែក​ព្រះ​ពុទ្ធបដិមា​ដែល​បាន​រកឃើញ​មាន​ចំនួន​១០៥ ក្នុងនោះ​ពុទ្ធបដិមា​មាន​រូប​មិន​ពេញលេញ​មាន​៣៥​អង្គ និង​១​អង្គ មាន​រូបរាង​ពេញលេញ​ជាងគេ សន្លឹក​សីមា​១ រួម​នឹង​បំណែក​តូចៗ​ចំនួន​១៨០​។


 
​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បញ្ជាក់​នៅក្នុង​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​ថា បដិមា​១ អង្គ​ដែលមាន​រូបរាង​ពេញលេញ​ជាងគេ ដែល​ទំនង​មាន​កាលបរិច្ឆេទ​ក្នុងសម័យ​កណ្តាល នឹងត្រូវ​ជួសជុល​សម្អាត ហើយ​ស្នើសុំ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​យកទៅដាក់​នៅ​ទីតាំង​ដើម​វិញ គឺ​នៅ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​៕
 

















© រក្សាសិទ្ធិដោយ thmeythmey.com