អត្ថបទពាណិជ្ជកម្ម
វី​ង និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​
20, May 2020 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ ២០២០ - ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី  “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​។​
 
​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ត្រូវបាន​បង្កើតឡើង​នា​ចុងឆ្នាំ ២០១៨ ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​គោលដៅ​ជួយ​ដល់​ប្រទេស​ក្នុងការ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ច​ឌីជីថល​ឲ្យ​បាន​ពេញលេញ​។ តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស វី​ង នេះ មជ្ឈមណ្ឌល និង​សមាជិក​របស់ខ្លួន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​សេវា​ទូទាត់​ទំនើប​ចុងក្រោយ​តាមបែប​ឌីជីថល​ដើម្បី​ស្វែងរក​ឱកាស​ថ្មី​ម្រា​ប់​ការច្នៃប្រឌិត​បន្ថែមទៀត​។​


 
​លោក​បណ្ឌិត តាំង ងួន​លី នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” បាន​មានប្រសាសន៍ថា​៖«​ភាពជា​ដៃគូ​នេះ​នឹង​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល ចំពោះ​ការអភិវឌ្ឍ​ជា​មូលដ្ឋាន​នៃ​ការទូទាត់​តាមបែប​ឌីជីថល​សម្រាប់​ការ​ជម្រុញ​ធុរកិច្ច​ថ្មី​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​» ។ លោក​បាន​បន្តថា​៖ «​សមាជិក​ធុរកិច្ច​ថ្មី​របស់​មជ្ឈមណ្ឌល​ក៏​នឹង​អាច​ភ្ជាប់​ទំនាក់ទំនង និង​រៀនសូត្រ​ពី​ក្រុមហ៊ុន​ដែល​ប្រកបដោយ​នវានុវត្តន៍​(​ភាព​ច្នៃប្រឌិត​)​ដូចជា​វី​ង ក៏ដូចជា​បានទទួល​ផលប្រយោជន៍​ពី​អ្នកជំនាញ​បច្ចេកទេស និង​ដំណោះស្រាយ​ទូទាត់​តាមបែប​ឌីជីថល​របស់ វី​ង​ផងដែរ​»​។​
 
 
​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​ដល់​សហគ្រិន និង​កសាង​ផែនការ​ដើម្បី​ប​ម្លែ​ង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។   ដោយ​បង្កើតឡើង​សម្រាប់​ជា​ស្ពាន​ទំនាក់ទំនង​រវាង​សហគ្រិន នឹង​អ្នកពាក់ព័ន្ធ​ដទៃទៀត មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ដល់​សមាជិក​របស់​ខ្លួន​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ជួយ​ប្រទេស​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​និន្នាការ​បច្ចេកវិទ្យា​ថ្មី​និង​ការទទួលបាន​ការច្នៃប្រឌិត​ថ្មី​។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖  «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​យើង​អាច​ប្រើប្រាស់​ចំណេះដឹង​និង​ផលិតផល​របស់​យើង​ដើម្បី​គាំទ្រ​ដល់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​“​តេ​ជោ​” ដែលមាន​ចក្ខុវិស័យ​គាំទ្រ​ថែរក្សារ​ធុរកិច្ច​ដើម្បី​ពង្រីក​ទៅជា​អាជីវកម្ម​ដែល​ជោគជ័យ​។ តាមរយៈ​ភាពជា​ដៃគូ​នេះ​យើង​សង្ឃឹមថា វី​ង​នឹង​អាចជួយ​បន្ថែមទៀត​ក្នុងការ​គាំទ្រ​ដល់​សហគ្រិន​បច្ចេកវិទ្យា​កម្ពុជា​ក្នុងការ​សម្រប​ខ្លួន​ដើម្បី​ធ្វើ​សមា​ហរ​ន្ន​កម្ម​ស្របទៅតាម​បដិវត្ត​សេ​ដ្ធ​កិច្ច​ឧស្សាហកម្ម ៤.០»​។​


 
​ទាំង​វី​ង​និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​“​តេ​ជោ​”​សុទ្ធសឹង​បាន​ចែករំលែក​គោលបំណង​ដូចគ្នា​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ដើម្បី​ជំរុញ​កា​រីកចម្រើន​សេដ្ឋកិច្ចកម្ពុជា និង​ធ្វើ​ឲ្យ​ល្អប្រសើរ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ វី​ង​ត្រូវបានគេទទួលស្គាល់​ជា​ធនាគារ​ឯកទេស​ដែលមាន​បណ្តាញ​ភ្នាក់ងារ​ជាង​៧៥០០​ទូទាំងប្រទេស និង​មាន​កម្មវិធី​ទូទាត់​ប្រាក់​ចំណាយ​តាមបែប​ឌីជីថល តាមរយៈ​កម្មវិធី​ស្មា​ហ្វូ​ន​វី​ង​ជាមួយនឹង​លក្ខណៈពិសេស​ជាច្រើន​ដែលជា​តម្រូវការ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់គ្នា​។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​“​តេ​ជោ​” មាន​គោលបំណង​ព​ន្លឿ​ន និង​ផ្តល់​សេវា​បង្ហាត់បង្ហាញ​ដែល​បាន​រៀបចំឡើង​សម្រាប់​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com