ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! បញ្ហា​ឡើង​អង្គែ​ខ្លាំង​មែន​ទេ​? គួរ​ព្យាយាម​ញ៊ាំ​អាហារ​ទាំងនេះ​
20, May 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង​ខ្លាំង​ដោយ​ការប្រើប្រាស់​សាប៊ូ​ពិសេស​ណាមួយ ចង​សក់​ឡើង ឬ​ព្យាយាម​កក់សក់​ញឹកញាប់​។ ប៉ុន្តែ​ក៏មាន​គន្លឹះ​ងាយៗ​មួយចំនួនទៀត​ដែល​អាចជួយ​អ្នក​ទប់​ទល់នឹង​បញ្ហា​សក់​ឡើង​ប្រេង និង​អង្កែ​ដោយ​មិនចាំបាច់​ចំណាយ​កម្លាំង​អស់​ច្រើន​។ ឧទាហរណ៍​ការជ្រើសរើស​ប្រភេទ​នៃ​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន​អាហារ​ក៏​អាចជួយ​កាត់បន្ថយ​ការផលិត​ជាតិ​ប្រេង​បាន​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​ជួយ​ដោះស្រាយ​បញ្ហា​អង្គែ ៖

 
១. គ្រាប់​ផ្កាឈូករ័ត្ន​
 
​ជា​ប្រភព​នៃ​សារធាតុ phenomenal ព្រមទាំង​វីតាមីន B6 និង​ស័ង្កសី​ដែល​សុទ្ធ​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​បញ្ហា​អង្គែ​។ ការ​ទទួលទាន​គ្រាប់​ផ្កាឈូករ័ត្ន​ក៏​ល្អ​សម្រាប់​សុខភាព​ស្បែកក្បាល​ផងដែរ​ដោយ​វា​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​។​
 
២. ចេក​
 
​ក្រៅពី​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​ហើយ​នោះ ការរួមបញ្ចូល​ចេក​ក្នុង​របប​អាហារ​ក៏​អាច​ដោះស្រាយ​កម្ចាត់​បញ្ហា​អង្គែ​បាន​ផងដែរ​។ អ្នក​ក៏​អាច​កិន​ចេកទុំ​ឱ្យ​ម៉ដ្ឋ​រួច​លាប​ម៉ាស្សា​វា​លើ​ស្បែកក្បាល​និង​លាង​សម្អាត​ចេញ​នៅ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ​។​
 
៣. តែ​ខ្ញី​
 
​ការទទួល​ទាន​តែ​ខ្ញី​ជាប្រចាំ គឺ​មិន​ត្រឹមតែ​សម្រួល​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដោះស្រាយ​បញ្ហា​អង្គែ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៤. ខ្ទឹមស​
 
​ក៏​មិន​ខុសពី​ខ្ញី ខ្ទឹម​សមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បញ្ហា​អង្គែ​គួរឱ្យកត់សម្គាល់​។ ក្រៅពី​រួមបញ្ចូល​ក្នុង​របប​អាហារ អ្នក​ក៏​អាច​លាប​ម៉ាស្សា​ខ្ទឹមស​ម៉ដ្ឋ​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​កក់​សម្អាត​សក់​ចេញ​ដូច​ពេល​ធម្មតា​។​
 
៥. ដំឡូង​ផ្អែម​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta carotene ដែល​រាងកាយ​ត្រូវការ​ដើម្បី​ផលិត​វីតាមីន A​។ អ្នក​ដែល​ខ្វះ​វីតាមីន A ក្នុង​រាងកាយ​ងាយ​នឹង​ជួបប្រទះ​បញ្ហា​រមាស់​ស្បែកក្បាល ព្រមទាំង​អង្គែ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com