អន្តរជាតិ
ចិន​គំរាម​សងសឹក​សហរដ្ឋអាមេរិក​ទាក់ទិន​នឹង​វិស័យ​បច្ចេកវិទ្យា​
20, May 2020 , 7:59 pm        
រូបភាព
បុគ្គលិក​ជជែក​ជាមួយ​អតិថិជន​នៅ​ហាង​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិក​ជជែក​ជាមួយ​អតិថិជន​នៅ​ហាង​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​ប្រទេស​ចិន​បាន​ឆ្លើយតប​ទៅនឹង​បម្រាម​ថ្មី​របស់​សហរដ្ឋអាមេរិក​ទាក់ទិន​នឹង​ក្រុមហ៊ុន Huawei ដោយបាន​គំរាម​ធ្វើការ​សងសឹក​តាមរយៈ​វិធានការ​ប្រឆាំង​តបត​ផ្សេងៗ​ដូចជា ការដាក់​ក្រុមហ៊ុន​អាមេរិកាំង​មួយចំនួន​ដូចជា​ក្រុមហ៊ុន Apple ក្រុមហ៊ុន Qualcomm និង​ក្រុមហ៊ុន Cisco ជាដើម ទៅក្នុង «​បញ្ជី​អង្គភាព​ដែល​មិនអាច​ទុកចិត្តបាន​» ដែល​ករណីនេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាមេរិកាំង​ទាំងនោះ​នៅក្នុង​ទីផ្សារ​ចិន​។​

 
​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក បានប្រកាស​ដាក់​បម្រាម​ថ្មី​លើ​ការផ្គត់ផ្គង់​របស់​ពិភពលោក​នូវ​បន្ទះ chip ដល់​ក្រុមហ៊ុន Huawei ហើយ​ស្របពេល​នោះដែរ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តៃវ៉ាន់​បើក​រោងចក្រ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​នៅក្នុង​សហរដ្ឋអាមេរិក​។​
 
​នៅក្នុង​អត្ថបទ​បញ្ចេញមតិ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​កាសែត Global Times រដ្ឋាភិបាល​ចិន​បាន​អះអាងថា ការដាក់ទណ្ឌកម្ម​ថ្មី​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ធ្លាក់​ទៅក្នុង «​សង្គ្រាមត្រជាក់​ដ៏​យូរអង្វែង​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com