អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ប្រកាស​ឈ្មោះ​ស្ថាប័ន​ក្រុម​ដំបូង ដែល​ទទួលបាន​ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់​ចំនួន ១​លាន​ដុល្លារ ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​-១៩
20, May 2020 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​បានចាប់ផ្តើម​ផ្តល់ជំនួយ ពី​មូលនិធិ​ទឹកប្រាក់​ចំនួន ១​លាន​ដុល្លា​របស់ខ្លួន ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​-១៩ ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (Institut Pasteur du Cambodge)  វិទ្យាស្ថាន​បើកទូលាយ (Open Institute)  អង្គការ​មិត្តសំលាញ់​អន្តរជាតិ (Friends International) និង​ក្រុមហ៊ុន​សារព័ត៌មាន Southeastern Globe Communications​។​
 
​គម្រោង​របស់​ស្ថាប័ន​ក្រុម​ដំបូង ដែល​ត្រូវ​បានអនុម័ត​ដោយ​គណៈកម្មាធិការ និង​ដៃគូ​វាយតម្លៃ​ផ្ដោតលើ​សកម្មភាព​រួមមាន​៖  
 
1.​ ​ការផ្ដល់​ឧបករណ៍​ធ្វើតេស្ត និង​ឧបករណ៍​ការពារ​ខ្លួន​ផ្ទាល់ ប្រឆាំង​វីរុស​កូ​វីដ​-១៩  រហូតដល់​រយៈពេល ២ ខែ​សម្រាប់​ការពិនិត្យ និង​ការធ្វើ​រោគវិនិច្ឆ័យ ក្នុងនោះ​មានការ​ធ្វើតេស្ត​ម៉ូលេគុល​ដល់​អ្នកជំងឺ​រាប់ពាន់នាក់ ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​
2.​ ​កម្មវិធី​ភ្នាក់ងារ​សុវត្ថិភាព​កុមារ ដែល​ផ្ដោត​សំខាន់​លើ​បុគ្គល និង​សហគមន៍​ដែល​មិន​មានឱកាស និង​លទ្ធភាព នៅតាម​ខេត្ត​ចំនួន​៧ ដែល​ដឹកនាំ​ដោយ​អង្គការ​មិត្តសំលាញ់​អន្តរជាតិ​។ 
3.​ ​វេទិកាព័ត៌មាន និង​ការចូលរួម​ទាក់ទង​នឹង​វីរុស​កូ​វីដ​-១៩ ដែលមាន​ប្រធានបទ ស្ដីអំពី​អាជីព និង​ការអប់រំ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​សារព័ត៌មាន Southeastern Globe Communications​។ 
4.​ ​ការអភិវឌ្ឍ​មាតិកា​តាម​អន​ឡាញ សម្រាប់​កម្មវិធីសិក្សា​តាម​អ៊ី​ធឺ​ណិ​ត​ថ្នាក់ជាតិ ដោយ​ផ្ដល់​សំដៅ​ដល់​សិស្ស​ថ្នាក់​ទី​១២ ដោយ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​បើកទូលាយ​។​
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖«​កម្មវិធី​ផ្ដួចផ្ដើម​ទាំង​បួន​ដំបូង ដែល​ត្រូវបាន​ជ្រើសរើស សម្រាប់​ការផ្ដល់​ជំនួយ​មូលនិធិ​នេះ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​ដែល​យើង​គាំទ្រ​ដូចជា បច្ចេកវិទ្យា​ទូរគមនាគមន៍​សម្រាប់​វិស័យ​អប់រំ ការគ្រប់គ្រង​គ្រោះមហន្តរាយ កា​រក្សា​ចម្ងាយ​ពីគ្នា និង​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន​។ បេក្ខជន​ទាំងអស់ ដែល​យើង​បាន​សន្យា​ផ្តល់ជំនួយ​មូលនិធិ​នេះ មានការ​ប្តេជ្ញាចិត្ត​ស្រប​នឹង ក្រុមហ៊ុន Smart ដើម្បី​ជួយ​ប្រទេស​កម្ពុជា ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា ការច្នៃប្រឌិត និង​ការផ្តល់អំណាច​ដល់​សង្គម ដើម្បី​ទប់ស្កាត់ និង​ជៀសវាង​ឲ្យ​ផុត ពី​ការឆ្លង​រាលដាល​វីរុស​នេះ​ជាមួយគ្នា ហើយ​សង្ឃឹមថា នឹង​ផ្លាស់​ផ្ដូ​រ​ជីវិត​រស់នៅ មកជា​ធម្មតា​ឡើងវិញ នាពេល​ឆាប់ៗ​នេះ​»​។​
 
​មូលនិធិ​របស់​ក្រុមហ៊ុន Smart ដែល​បើកទទួល​ពាក្យសុំ​ពី​ស្ថាប័ន​នានា​កាលពី​ខែ​មុន មាន​គោលបំណង​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សកម្មភាព​ទាំងឡាយណា ដែលមាន​សមត្ថភាព​ចូលរួម​ដោះស្រាយ​តម្រូវការ​បន្ទាន់​បំផុត របស់​ប្រទេស​កម្ពុជា ក្នុងកំឡុងពេល និង​ក្រោយពេល​មាន​វិបត្តិ​។ មូលនិធិ​របស់​ក្រុមហ៊ុន Smart  គឺជា​ទឹកប្រាក់​លើសពី​ការប្តេជ្ញា ក្នុងការ​បរិច្ចាគ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ទៅក្នុង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ដែលមាន​ច្រើនជាង ១ ភាគរយ នៃ​ប្រាក់ចំណូល​ដុល​របស់ខ្លួន​។​
 
​ពាក្យស្នើសុំ​នៅ​បន្ត​បើក សម្រាប់​មូលនិធិ​ជំនួយ ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Smart ហើយ​រាល់​សំណើ​ទាំងអស់ អាចដាក់​ស្នើ​តាម​អ៊ីនធឺណិត ដោយ​ផ្អែកលើ​លក្ខ​ណ្ឌ​វិនិច្ឆ័យ​ច្បាស់លាស់​តាមរយៈ​៖ https://bit.ly/3aQsrJV​។​
 
​ការដាក់​ស្នើ​នឹង​ត្រូវបាន​ពិនិត្យឡើងវិញ យ៉ាង​ម៉ត់ចត់ ដោយ​គណៈកម្មាធិការ​ផ្ទៃក្នុង មុនពេល​បញ្ជូនទៅ​គណៈកម្មាធិការ​វាយតម្លៃ​រួម ដែលមាន​ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Axiata Group និង​អ្នកតំណាង​ឯករាជ្យ​កម្ពុជា​ចំនួន​២​រូប​។ រាល់​គម្រោង​ដែល​ត្រូវបាន​អនុម័ត គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​អភិបាលកិច្ច​យ៉ាង​ម៉ត់ចត់ ដែល​រួមមាន​ការធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព វាស់​ស្ទង់​ឥទ្ធិពល​នៃ​ការប្ដេជ្ញាចិត្ត និង​របាយការណ៍​ការ​ចំណាយ​ច្បាស់លាស់ ដែលជា​ផ្នែក​មួយ​នៃ​តម្រូវការ​របាយការណ៍​ចាំបាច់​​លោក ថូ​ម៉ាស បាន​បន្តទៀតថា​៖«​យើង​បន្ត​ស្វែងរក​ការដាក់​ពាក្យសុំ​បន្ថែមទៀត ពី​ក្រុមហ៊ុន​វិស័យ​ឯកជន អង្គការ​ក្រៅ​រាជរដ្ឋាភិបាល អាជីវកម្ម​ទើប​បង្កើត​ថ្មី ក៏ដូចជា​ស្ថាប័ន​អប់រំ និង​ស្ថាប័ន​រដ្ឋាភិបាល​នៅ​កម្ពុជា លើ​គម្រោង (​ទាំង​គម្រោង​មាន​ស្រាប់ និង​គម្រោង​ថ្មី​) ដែល​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩​។ សេចក្ដីប្រកាស​ក្នុងថ្ងៃនេះ គឺជា​ការចាប់ផ្តើម​នៃ​គំនិត​ផ្តួចផ្តើម ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត ដែល​នឹងត្រូវ​ទទួលបាន ជំនួយ​ពី​មូលនិធិ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងកំឡុងពេល​វិបត្តិ​នេះ ដែល​មិន​ធ្លាប់មាន​ពីមុនមក​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​នឹង​មូលនិធិ​ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន     Smart     សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក  «Smart for Cambodia»       www.facebook.com/smartforcambodia ឬ ចូលទៅ​កាន់ www.smart.com.kh  ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com