COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ញញឹម​បិទមាត់​មិន​ជិត​ពេល​បាន​ចូល​ហ្វឹកហាត់​វិញ ក្រោយ​បែកក្រុម​ជាង​២​ខែ​
20, May 2020 , 8:19 pm        
រូបភាព
Cristiano Ronaldo បានបង្ហាញ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ជាមួយ​ក្រុម Juventus វិញ ក្រោយ​ឃ្លាតឆ្ងាយ​ពី​ក្រុម​ជាង​ពីរ​ខែ រួមទាំង​ការធ្វើ​ច​ត្តា​ឡី​ស័ក​លើ​កោះ​ពីរ​សប្តាហ៍​ផង​។


​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​វិលត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​យក្ស​អ៊ីតាលី​នៅ​ថ្ងៃទី​១៩ ខែឧសភា ខណៈ​ក្រុមមន្ត្រី នៃ​ក្របខណ្ឌ Serie A កំពុង​ស្វែងរក​ការចាប់ផ្តើម​រដូវ​កាលដែល​នៅសល់​ឡើងវិញ បើ​ទោះ​នៅមាន​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ក៏ដោយ​។​
 
​នៅក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter អតីត​សមាជិក​ក្រុម Manchester United, Real Madrid និង Sporting Lisbon រូបនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ស្នាមញញឹម​នៅពេល​បាន​ត្រឡប់​ចូល​ហាត់​ជាមួយ​ក្រុម​សេះបង្កង​ជាថ្មី​វិញ​។​
 
Ronaldo បានសរសេរថា​៖« នៅពេលដែល​យើង​អត់ធ្មត់ និង​គោរព​តាម​គោល​ការ​ឲ្យ​បាន​ត្រឹមត្រូវ​យើង​នឹង​រកឃើញ​វិធី​ដើម្បី​ឆ្លងកាត់​ការលំបាក #​ការវិលត្រឡប់ #​ការទទួលខុសត្រូវ​»​។​
 
Ronaldo ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​អំឡុងពេល​មិត្ត​រួម​ក្រុម​ឆ្លង COVID-19 នោះ រកបាន​២៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៣២​ប្រកួត​សម្រាប់ Juventus រដូវ​កាល​នេះ មុនពេល​មានការ​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​ដោយសារ​ជំងឺ​រាតត្បាត​សកល​តាំងពី​ខែ​មិនា​មក​។​
 
Juventus ឈរ​នៅ​កំពូល​តារាង Serie A និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Champions League ព្រមទាំង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Coppa Italia ផងដែរ​៕

Tag:
 Cristiano Ronaldo
  Juventus
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com