ជាតិ
សុខភាព
តើ​ជំងឺ​សើ​ស្បែក​ប្រភេទ​ណាខ្លះ ដែល​អាច​វិវត្តន៍​ទៅជា​ជំងឺមហារីក​ស្បែក​?
21, May 2020 , 8:29 am        
រូបភាព
ភ្នំពេញ​៖ ជំងឺ​សើ​ស្បែក គឺជា​បញ្ហា​ដែល​កើតមាន​លើ​ស្បែក ឬ​ស្រទាប់​ស្បែក​។ លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេស​ជំងឺ​សើ​ស្បែក​និង​ឡាស៊ែ បានឱ្យដឹងថា ជំងឺ​សើ​ស្បែក​មាន​ច្រើន​ប្រភេទ តែ​ជំងឺ​ដែល​កើតមាន​ញឹកញាប់​លើ​ពលរដ្ឋ​ខ្មែរ​មានដូចជា ជំងឺ​តាអក​, ជំងឺផ្សិត​សើ​ស្បែក​, ជំងឺ​សើ​ស្បែក​បណ្ដាលមកពី​មេរោគ​បាក់តេរី​, ជំងឺ​សើ​ស្បែក​បណ្ដាលមកពី​មេរោគ​វីរុស​, ជំងឺ​សើ​ស្បែក​បណ្ដាល​ពី​មេរោគ​បា​រ៉ា​ស៊ីត​, ជំងឺ​មុន អាចម៍រុយ​, ជំងឺ​កន្ទាលត្រអាក និង​ជំងឺ​ឃ្លង់ល្ពៅ ជាដើម​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​សើ​ស្បែក ដូចតទៅ​៖
 

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត​ឯកទេស​សើ​ស្បែក ​និង​ឡាស៊ែ ចាន់ វិចិត្រ បាន​លើកឡើងថា ក្នុងចំណោម​ជំងឺ​សើ​ស្បែក​ដែល​ជួប​ញឹកញាប់​នេះ ភាគច្រើន​មិន​វិវត្តន៍​ ទៅជា​ជំងឺមហារីក​ស្បែក​ទេ​។ ប៉ុន្តែ ជំងឺ​សើ​ស្បែក​ដែល​អាច​វិវត្តន៍​ទៅជា​ជំងឺមហារីក​ស្បែក មានដូចជា ជំងឺ​ដែល​បណ្ដាលមកពី​វីរុស ដូចជា​ពពួក​ឫស ឬដុះ​សាច់​, ជំងឺ​សេ​មាន់ និង​ជំងឺ​អាចម៍រុយ​ជាដើម​។ លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា មូល​ហេតុដែល​ធ្វើឱ្យ​ជំងឺ​សើ​ស្បែក​ វិវត្តន៍​ជា​ជំងឺមហារីក​ស្បែក ដោយសារតែ​អ្នកជំងឺ​ទុក​យូរ​ មិនឆាប់​រក​សេវា​ព្យាបាល​៕

Tag:
 សុខភាព
 ​ជំងឺ​សើ​ស្បែក​
© រក្សាសិទ្ធិដោយ thmeythmey.com