សសៃឈាម គឺចាំបាច់ណាស់ក្នុងការដឹកជញ្ជូនឈាមដែលមានអុកស៊ីសែនពីបេះដូងទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ រួមទាំងបញ្ចូលទាំងសាច់ដុំបេះដូងខ្លួនឯងផង។ដូច្នេះការរក្សាឱ្យបាននូវសុខភាពសសៃឈាមល្អប្រសើរ គឺពិតជាសំខាន់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអាចបង្កគ្រោះថ្នាក់ដល់សសៃឈាម ៖
១. ការជក់បារី
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការជក់បារី គឺមិនល្អសោះឡើយចំពោះសុខភាពសួត។ ទោះជាយ៉ាងណាក៏ដោយមានមនុស្សតិចណាស់ដែលដឹងថាការជក់បារីក៏បង្កគ្រោះថ្នាក់ដល់សសៃឈាមដែរ រួមបញ្ចូលទាំងបេះដូង។ ការជក់បារីក៏ផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវកូឡេស្តេរ៉ូលនិងសម្ពាធឈាមដែលសុទ្ធែមិនល្អសម្រាប់សសៃឈាម។
២. ការទទួលទានអាហារផ្អែមច្រើន
ការទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់មិនត្រឹមតែធ្វើឱ្យធាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កបញ្ហាស្ទះសសៃឈាមផងដែរ។ ការទទួលទានអាហារផ្អែមច្រើនអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមដែលជាអ្វីមួយអាចបណ្ដាលឱ្យបញ្ហាស្ទះសសៃឈាមកើនមានឡើង។
៣. ការទទួលទានគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ១ កែវក្នុងមួយថ្ងៃសម្រាប់នារីនិង ២ កែវសម្រាប់បុរស គឺអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ ប៉ុន្តែការទទួលទានច្រើនពេកអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភវិញ។ ហើយមួយក្នុងចំណោមនោះ គឺបញ្ហាកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង។
៤. មិនធ្វើលំហាត់ប្រាណសោះ
ការមិនធ្វើលំហាត់ប្រាណក៏អាចជះផលគួរឱ្យព្រួយបារម្ភចំពោះសសៃឈាមផងដែរដោយវាបង្កើនកម្រិតនៃកូឡេស្តេរ៉ូល សម្ពាធឈាម និងហានិភ័យនៃជំងឺទឹកនោមផ្អែម។
៥. ភាពធាត់ជ្រុល
ភាពធាត់ជ្រុលបង្កើនកម្រិតនៃជាតិខ្លាញ់ច្រើនហួសក្នុងរាងកាយដែលមិនល្អចំពោះសុខភាពសសៃឈាមឡើយ។ ដូច្នេះប្រសិនបើអ្នកមិនចង់ឱ្យជាតិខ្លាញ់ប្រមូលផ្ដុំកកជាប់ជញ្ជាំងនៃសសៃឈាម។
៦. ទម្លាប់នៃការទទួលទានមិនល្អ
របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសសៃឈាម។ ប្រសិនបើអ្នកចូលចិត្តទទួលទានតែអាហារមានផ្ទុកជាតិខ្លាញ់ឆ្អែត ខ្លាញ់មិនល្អ trans fat និងកូឡេស្តេរ៉ូលខ្ពស់។ ចូរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើនជំនួសវិញទើបប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh