COVID-19
អន្តរជាតិ
ផ្សារលក់ទំនិញមួយនៅថៃ ដាក់ឈ្នាន់ជើងជំនួសប៊ូតុងក្នុងជណ្តើរយន្ត ឈ្នាន់ជាន់បញ្ជាជណ្តើរយន្ត។រូបភាពReuters
× ផ្សារលក់ទំនិញនៅថៃមួយកន្លែងបានប្តូរកន្លែងចុចក្នុងជណ្តើរយន្ត មកជំនួសដោយប្រដាប់ជាន់នៅនឹងជើងវិញ ដើម្បីបង្ការការចម្លងជំងឺCOVID-19 ក៏ដូចជាជួយឲ្យស្ថានការណ៍ត្រឡប់មកធម្មតាក្នុងផ្សារវិញ ដោយជំរុញឲ្យមានការចំណាយសារជាថ្មី។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អតិថិជនដែលចេញចូលផ្សារលក់ទំនិញ Seacon Square ក្នុងក្រុងបាងកក មានការភ្ញាក់ផ្អើលក្នុងសប្តាហ៍នេះ បន្ទាប់ពីឃើញមានប្រដាប់ជាន់ជើងនៅក្រៅ និងក្នុងជណ្តើរយន្តជំនួសឲ្យប៊ូតុងដូចដែលមានកន្លងមក។ នេះជាការគំនិតច្នៃប្រឌិតមួយដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ក្នុងប្រទេស។
ទោះជាយ៉ាងណាក្តី អតិថិជនស្វាគមន៍វិធានការដែលមិនប្រើប្រាស់ដៃ និងចាត់ទុកជាភាពវៃឆ្លាតក្នុងការការពារសុខភាពឲ្យបានល្អ។ អតិថិជនម្នាក់ បានលើកឡើងថា វាជារឿងប្រសើរណាស់ដែលយើងអាចប្រើជើងរបស់យើងដើម្បីបញ្ជាជណ្តើយន្ត ហើយអារម្មណ៍សុវត្ថិភាពជាងមុន។
នៅក្នុងដំណាក់កាលពី២ នៃការបន្ធូរបន្ថយវិធានការរឹតបន្តឹង ថៃបានអនុញ្ញាតឲ្យឲ្យបើកផ្សារលក់ទំនិញនៅថ្ងៃទី១៧ ខែឧសភា បន្ទាប់ពីត្រូវបានបិទក្នុងខែមករា បន្ទាប់មានករណីឆ្លងថ្មីតិចតួចក្នុងប្រទេស។ សរុបត្រឹមថ្ងៃទី២០ឧសភានេះ ថ្ងៃមានករណីឆ្លងចំនួន៣,០៣៤ករណី និងស្លាប់ចំនួន៥៦ករណី ។
លោក Prote Sosothiku អនុប្រធាន Seacon Development ដែលទទួលខុសត្រូវផ្សារលក់ទំនិញនេះនិយាយថា ប្រដាប់ជាន់នៅនឹងជើងនេះ ធ្វើឲ្យអតិថជនស្ងប់ចិត្ត។ លោក Sosothiku បន្ថែមថា ការឆ្លងដែលងាយបំផុត គឺតាមរយៈការប៉ះពាល់វត្ថុដែលផ្ទុកមេរោគ។ នៅពេលប៉ះមុខ នោះវីរុសនឹងចូលទៅក្នុងមាត់ ភ្នែកឫផ្នែកដទៃទៀត ដូច្នេះហើយទើបផ្សារនឹកឃើញគំនិតដោយមិនប្រើប្រាស់ដៃ ដោយប្រើជើងដើម្បីប្រតិបត្តិការជណ្តើរយន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com