ជាតិ
អត្ថបទពាណិជ្ជកម្ម
Huawei​ ដាក់​ចេញ​នូវ​កម្មវិធី​បណ្ឌិត្យសភា​អាស៊ាន(ASEAN Academy) ដើ​ម្ប​លើកកម្ពស់​ទេពកោសល្យ​ផ្នែក​ឌីជីថល និង​បណ្តុះបណ្តាល​ប្រព័ន្ធ​ឌីជីថល​អេកូឡូស៊ី​
21, May 2020 , 8:36 pm        
រូបភាព
ដោយ: ថ្មីៗ
ទីក្រុង​កូ​ឡា​ឡាំ​ពួរ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០៖ កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ណែ​នាំនូវ​កម្មវិធី Huawei បណ្ឌិត្យសភា​អាស៊ាន ដែលជា​កម្មវិធី​បណ្តុះបណ្តាល​មួយ បង្កើតឡើង​ដើម្បី​លើកកម្ពស់​ទេពកោសល្យ​ផ្នែក​ឌីជីថល នៅក្នុង​តំបន់​អាស៊ាន​។ តាមរយៈ​ការប្តេជ្ញាចិត្ត​របស់​ខ្លូន ក្រុមហ៊ុន Huawei មានបំណង​បណ្តុះបណ្តាល​ដល់​អ្នកមាន​ទេពកោសល្យ​ចំនួន ៥០ ០០០ នាក់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​ពាណិជ្ជកម្ម​ផ្សេងៗ ជាពិសេស​វិស័យ​បច្ចេកវិទ្យា នា​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ​។ បណ្ឌិត្យសភា​នេះ នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា ICT ចំនួន​ជាង ៣ ០០០ មុខវិជ្ជា និង​មាន​គ្រូ​ជំនាញ​ចំនួន ១០០ នាក់ ដើម្បី​បណ្តុះបណ្តាល​អ្នក​ដែលមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ទាំងនោះ​។​
 
​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍ និង​ពហុ​ព័ត៌មាន នៃ​ប្រទេស​ម៉ាឡេស៊ី YB Dato Saifuddin Abdullah បាន​មានប្រសាសន៍ថា​៖«​បណ្ឌិត្យសភា​អាស៊ាន​របស់​ក្រុមហ៊ុន Huawei នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ គឺជា​កម្មវិធី​លើកដំបូង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​ឆ្ពោះទៅរក​កំណើនសេដ្ឋកិច្ច​ឌីជីថល​។ ក្នុងនោះដែរ ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ​នៅក្នុង​តំបន់ គឺ​ដើម្បី​ធានាថា ពួកគេ​ត្រូវបាន​បណ្តុះបណ្តាល​យ៉ាង​ល្អ ជាមួយនឹង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​សមស្រប​ក្នុង​គោលបំណង​ធ្វើឱ្យ​ពួកគេ សម្រប​ខ្លួន​ទៅនឹង​បម្លាស់ប្តូរ នៃ​សាកលភាវូបនីយកម្ម​នេះ​»​។



លោក​បាន​បន្ថែមទៀតថា​៖« ក្រសួង​គមនាគមន៍ និង​ពហុ​ព័ត៌មាន​នៃ​ប្រទេស​ម៉ាឡេស៊ី (KKMM) និង​ក្រុមហ៊ុន Huawei មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយគ្នា ជា​យូរអង្វែង​ណាស់​មកហើយ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា គឺ​ចាប់តាំងពី​ឆ្នាំ ២០០១ ពោលគឺ​នៅពេលដែល​ក្រុមហ៊ុន Huawei ត្រូវបាន​បង្កើតឡើង​ដំបូង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​មកម្ល៉េះ ហើយ​យើង​សង្ឃឹមថា នឹងមាន​ការសហការ​ជោគជ័យ​បន្ថែមទៀត នាពេល​អនាគត​ដើម្បី​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​»​។​

 


​កម្មវិធី​បណ្តុះបណ្តាល និង​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​របស់​បណ្ឌិត្យ​សភា​នេះ ត្រូវបាន​រៀបចំឡើង សម្រាប់​បម្រើឱ្យ​ស្ថាប័ន​រដ្ឋាភិបាល អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ក៏ដូចជា​និស្សិត​សាកលវិទ្យាល័យ​ផងដែរ ក្នុង​គោលបំណង​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT ecosystem នៅក្នុង​ប្រទេស​។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សា​នេះ នឹង​បង្កើត​វិធីសាស្ត្រ​អប់រំ​ចម្រុះ រួមមាន ការបណ្តុះបណ្តាល តាមរយៈ​ការផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (online live training) និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ក្រៅប្រទេស​ទៀតផង​។ លើសពីនេះទៅទៀត បណ្ឌិត្យសភា​នេះ ក៏​ផ្តល់នូវ​ដំណោះស្រាយ​ជាច្រើន​ប្រភេទ​ផ្សេងៗ ទៅតាម​កម្រិត​នៃ​ទេពកោសល្យ និង​តម្រូវការ​ដើម្បី​ដោះស្រាយ នូវ​បញ្ហា​ខ្វះខាត​នានា ដែល​សហគ្រាស​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​។​
 
​លោក Michael Yuan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញថា​៖«​នៅពេល​យើងទាំងអស់គ្នា កំពុង​សម្រប​ខ្លួន​ទៅនឹង​បរិយាកាស​គម្លាត​សង្គម បណ្តាញ​ឌីជីថល​ដ៏​រឹងមាំ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​។ ហើយ​បណ្តាញ​ឌីជីថល​ដ៏​រឹងមាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ នឹង​នៅតែ​បន្ត​បង្កើតឡើង ដើម្បី​បម្រើឱ្យ​ប្រជាជន​ម៉ាឡេស៊ី​។ ទន្ទឹមនឹងនេះ ការបណ្តុះបណ្តាល និង​កម្មវិធី​ដែល​ផ្តល់​ដោយ​បណ្ឌិត្យសភា​អាស៊ាន នឹង​ជួយ​លើកកម្ពស់​ដល់​ទេពកោសល្យ​នៅក្នុង​តំបន់ ឱ្យ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ព​ន្លឿ​ន​ដំណើរ​ផ្លាស់ប្តូរ​ឌីជីថល របស់​ប្រទេស​ម៉ាឡេស៊ី​»​។​
 
​ផ្អែកលើ​តម្រូវការ​ក្នុង​វិស័យ​ឧស្សាហកម្ម បណ្ឌិត្យសភា​នឹង​ផ្តោត​សំខាន់ ទៅលើ​សសរស្តម្ភ ៣ រួមមាន​៖ គោលការណ៍​ណែនាំ​ឧស្សាហកម្ម​អាយ​ស៊ី​ធី (ICT Industry Trend Guidance) ការបង្កើន​សមត្ថភាព​ផ្នែក​អេកូឡូស៊ី (Ecosystem Talent Enablement) និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​ផ្សេងៗ (Skill Improvement)​។ ជា​ចុងក្រោយ បណ្ឌិត្យសភា​នេះ នឹង​ប្រើប្រាស់​បច្ចេកវិទ្យា ក្នុងការ​ពង្រឹង​នូវ​ជំនាញ និង​អភិវឌ្ឍ​ទេពកោសល្យ   ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​ប្រទេស​។​
 
 

​ក្នុងនាម​ជា​អ្នកផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន ឈានមុខ​គេ​លើ​ពិភពលោក ក្រុមហ៊ុន Huawei នឹង​បន្ត​ចែករំលែក​រាល់​ដំណោះស្រាយ​ទាំងអស់ ទាក់ទង​ទៅនឹង​ទេពកោសល្យ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​អេកូឡូស៊ី (ICT talent ecosystem) ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​។ Huawei បណ្ឌិត្យសភា​អាស៊ាន ជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត ក្នុង​ដំណើរ​ធុរកិច្ច​របស់​ក្រុមហ៊ុន Huawei ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​តំបន់ និង​ដើម្បី​ជួយ​ដល់​ដំណើរការ​ផ្លាស់ប្តូរ​នៃ​ប្រព័ន្ធ​ឌីជីថល​៕

 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com