COVID-19
ជាតិ
៣៧ថ្ងៃក្រោយស្ងប់ស្ងាត់ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ថ្មី១ទៀត
21, May 2020 , 8:55 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បាន​ប្រកាសពី​ការរកឃើញ​ករណីឆ្លង COVID-19 ថ្មីមួយទៀត ដែល​ជាបុរស​ជនជាតិខ្មែរអាយុ​២៦ឆ្នាំមានទីលំនៅ​នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះជាករណីទី​១២៣ ដែលត្រូវបាន​រកឃើញ​ក្រោយស្ងប់ស្ងាត់អស់​រយៈពេល​៣៧ថ្ងៃ។



បើតាមសេចក្តីជូនព័ត៌មាន​របស់​​ក្រសួងសុខាភិបាល បុរស​រូបនេះ ជាអ្នក​ដំណើរ​វិល​ត្រឡប់មកពី​ប្រទេស​ហ្វីលីពីន ដោយឆ្លងកាត់កូរ៉េខាងត្បូង ហើយ​បានមក​ដល់​កម្ពុជានៅ​យប់ថ្ងៃទី២០ ខែឧសភា។

អ្នក​ដំណើរ​សរុប​៦៣នាក់ (ស្រី​១៤នាក់ និង​ប្រុស​៤៩នាក់) ដោយមាន​កូរ៉េ​២៣នាក់ បែលហ្ស៊ិក១នាក់ ចិន (តៃវ៉ាន់) ១នាក់ ហូឡង់​១នាក់ ជប៉ុន៣នាក់ និង​ខ្មែរ​៣៤នាក់។ អ្នកទាំងនេះ បាន​ស្ថិតក្រោម​ចត្តាឡីស័ក​នៅជិត​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយតាមវត្ថុសំណាក លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ បាន​​បង្ហាញថា បុរសជនជាតិខ្មែរ១នាក់ មាន​វិជ្ជមាន​កូវីដ១៩។

បច្ចុប្បន្ន​បុរសនោះ ត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅ​មន្ទីរពេទ្យខ្មែរសូវៀត រីឯអ្នក​ដំណើរ​៦២នាក់ទៀត ត្រូវបន្ត​ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com