អន្តរជាតិ
របាយការណ៍ថ្មីព្រមានថាវិបត្តិកូវីដ១៩ធ្វើឲ្យការអភិវឌ្ឍមនុស្សជាតិធ្លាក់ចុះជាលើកដំបូងក្នុងពេល៣០ឆ្នាំចុងក្រោយ រូបឯកសារ៖ សិស្សជនជាតិបារាំងកំពុងរៀនក្នុងថ្នាក់រៀនមួយ នៅតំបន់ Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
× វ៉ាស៊ីនតោន ៖ របាយការណ៍ថ្មីមួយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme) ឬហៅកាត់ថា UNDP បានបង្ហាញថា ការអភិវឌ្ឍមនុស្សជាសកល អាចនឹងធ្លាក់ចុះជាលើកដំបូងនៅឆ្នាំ ២០២០ នេះ ដែលជាការធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
ការណ៍នេះបានធ្វើឲ្យមានការផ្លាស់ប្តូរទំនោរនៃការអភិវឌ្ឍមនុស្ស ចាប់តាំងពីឆ្នាំ ១៩៩០ មក។
រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ ដែលបង្កដោយវីរុសកូរ៉ូណាបានឆ្លងទៅមនុស្សជាង ៥ លាននាក់និងបានសម្លាប់មនុស្សអស់ជាង ៣ សែននាក់ ក្នុងប្រទេសនិងដែនដីប្រមាណ ២០០ ទូទាំងសកលលោក។ នេះបើផ្អែកតាមទិន្នន័យនៃមជ្ឈមណ្ឌលធនធានព័ត៌មានអំពីវីរុសកូរ៉ូណា នៃសកលវិទ្យាល័យJohns Hopkins ក្នុងសហរដ្ឋអាមេរិក។
របាយការណ៍ UNDP បញ្ជាក់ថា ដោយសារសាលាបិទទ្វារ ៦០ ភាគរយនៃកុមារដែលសិក្សានៅបឋមសិក្សាមិនបានទទួលការអប់រំ ហើយចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗនៅទូទាំងសកលលោកនៅឆ្នាំ ២០២០ នេះត្រូវគេរំពឹងថា នឹងធ្លាក់ចុះ ៤ ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com