អត្ថបទពាណិជ្ជកម្ម
កូវីដ-១៩ នាំឲ្យស្រាបៀរកម្ពុជាប្តូរពីដំណើរកម្សាន្តទៅអង់គ្លេសទៅជាម៉ូតូ Zoomer X
× សម្រាប់អតិថិជន ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានសម្រេចប្តូរទៅជារង្វាន់ម៉ូតូ Zoomer X វិញ។
អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តបែបនេះ ដោយសារចក្រភពអង់គ្លេសទាំងមូល បានរិតបន្តឹងការចេញចូលនៃទេសចរ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។ ដោយមានការព្រួយបារម្ភពីសុខភាពអតិថិជន ក្រុមហ៊ុនបានសម្រេចចិត្តប្តូររង្វាន់ទៅជាម៉ូតូវិញ។
«យើងបានសួរអតិថិជនដែលឈ្នះរង្វាន់ ដើម្បីស្វែងយល់អំពីការប្តូររង្វាន់នេះ ហើយលទ្ធផលនៃការស្ទាបស្ទង់មតិបង្ហាញថា អតិថិជនបានដឹងអំពីស្ថានភាព នៃការរាតត្បាតនៃជំងឺកូវីដ-១៩នៅអង់គេ្លស។ ពួកគាត់ពេញចិត្តនឹងទទួលយករង្វាន់ម៉ូតូ Zoomer X ជំនួសឱ្យដំណើរកម្សាន្ត»។
ការប្រគល់រង្វាន់ម៉ូតូ ជូនដល់អ្នកឈ្នះរង្វាន់ទាំង៣៤ នាក់នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស វេលាម៉ោង៨-១០យប់ ក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀរ កម្ពុជា Cambodia Brew The Beat ផងដែរ ហើយការប្រគល់រង្វាន់នេះ នឹងអញ្ជើញតែតំណាងអ្នកឈ្នះរង្វាន់ប្រាំនាក់ប៉ុណ្ណោះមកទទួល។ ដោយឡែក អ្នកផ្សេងទៀត នឹងមកទទួលរង្វាន់នៅការិយាល័យ របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា នៅថ្ងៃបន្តបន្ទាប់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com