អត្ថបទពាណិជ្ជកម្ម
ឡូយ​កប់​ស៊េរី …!! Galaxy A31 អេក្រង់​ធំ​ច្បាស់​…​ថត​ស្អាត​កប់​ស៊េរី ថ្ម​កាន់​ប្រើ​ឡើង​ហត់​…!!
22, May 2020 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​) ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០២០៖ ថ្មីៗ​នេះ​ក្រុមហ៊ុន សាម​សុង បាន​សម្ពោធ​ទូរ​សព្ទ Samsung Galaxy A31 និង​ល្បី​ថា​ជា​ទូរស័ព្ទ​ដែលមាន​អេក្រង់​ធំ​ច្បាស់ ថត​ស្អាត​កប់​ស៊េរី ថ្ម​វិញ​ប្រើ​ឡើង​ហត់​!
 
​ចំពោះ​លក្ខណៈ​លេចធ្លោ​នៃ​ទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូ​ឌែ​ល​ថ្មី​នេះ​មក​ជាមួយនឹង​អេក្រង់ Super AMOLED ទំហំ 6.4 អ៊ី​ញ ប្រភេទ Infinity-U ដាំ​ដោយ​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់​, កាមេរ៉ា​មុខ 1 គ្រាប់ (​មាន​សមត្ថភាព​ថត Selfie បាន​ច្បាស់​ស្អាត​កប់​ស៊េរី​) ជាមួយនឹង​កម្លាំង​ថ្ម 5,000 mAh (​ប្រើ​ឡើង​ហត់​សឹងតែ​មិនបាច់​សាក​ក្នុង​រយៈពេល​ពេញ 1 ថ្ងៃ​) ព្រមទាំង​បំពាក់​នូវ​មេម៉ូរី RAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយ​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512 GB ថែម​ទៀតផង​! រក​ឯណា​បាន​? លោកអ្នក​អាច​រកបាន​គ្រប់​ហាង ឬ​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទូទាំងប្រទេស​ដែល​នៅ​ជិត​លោកអ្នក​បំផុត​! 
 
​សម្រាប់​ម៉ូ​ឌែ​ល Samsung Galaxy A31 ដែលមាន​រូបរាង និង​ការ​ឌី​ហ្សា​ញ​បែប​ថ្មី​ដ៏​ទាក់ទាញ ទំនើប​នេះ​ក្រុមហ៊ុន​ធ្វើការ​លក់​ជូន​អតិថិជន​ទាំងអស់​ក្នុងតម្លៃ​ត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ​!! អត់​ទាន់​ចប់​ទេ​…! នៅមាន​ទៀត​! អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​យ៉ាង​ពិសេស​ជាមួយនឹង​កាដូ​អស្ចារ្យ​ថែមទៀត​ផង​! ម៉េច​ដែរ​…​ចង់បាន​អី​ទៀត​?
 
​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​លម្អិត​ព្រមទាំង​ចំណុច​ពិសេសៗ​ដែល​អាចធ្វើឱ្យ​លោកអ្នក​សម្រេច​ចិត្តបាន​កាន់តែច្បាស់​ក្នុងការ​ទទួលបាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​ក្នុង​ចិត្ត​យកមកប្រើ​នឹង​គេ​ផងដែរ​! 



* Samsung Galaxy A31
- អេក្រង់​ធំ​៖ 6.4 អ៊ី​ញ Infinity-U លាតសន្ធឹង​ពេញ​ផ្ទៃ​ទូរស័ព្ទ​តែម្តង​
- កម្រិត​ភាពច្បាស់​៖ FHD+ Super AMOLED (1080 x 2400) 
- កាមេរ៉ា​ក្រោយ 4 គ្រាប់​៖ 48 MP (Wide, F2.0), 8 MP (Ultra-Wide, F2.2), 5 MP (Depth, F2.2), 5 MP     (Macro, F2.4) 
- កាមេរ៉ា​មុខ 1 គ្រាប់​៖ 20 MP (F2.2)
- មេម៉ូរី​/ RAM ៖ 6 GB
- អង្គ​ផ្ទុក​/ Storage ៖ 128 GB (​អាច​បន្ថែម​ក្រៅ​បាន​ដល់ 512 GB) 
- ថាមពល​ថ្ម​ធំ​៖ 5,000 mAh 
- សាក​ថ្ម​បាន​លឿន​៖ (15 W) 
- ដោះ​សោរ​៖ មុខងារ​ស្កេ​ន​ខ្ចៅដៃ​ដោះ​សោរ​លើ​អេក្រង់ (​លឿន និង​មាន​សុ​វត្តិភាព​ខ្ពស់​)
- មុខងារ​ពិសេស​ផ្សេងទៀត​៖ Scene Optimizer (​មុខងារ​ចាប់យក​ប្លង់​រូបថត​ច្បាស់​ល្អ និង​បង្កើន​កម្រិត​ពណ៌​រូបថត​ស្រស់ស្អាត​ជាមួយនឹង​មុខងារ AI, AR Sticker & Stamp (​មុខងារ​ដាក់ Sticker និង Stamp បែប​កំប្លែង និង​គួរឱ្យ​ស្រឡាញ់​លើ​រូបថត​របស់​អ្នក​), Smart Beauty (​មុខងារ​បន្ថែម​ពន្លឺ និង​សម្រស់​ធ្វើឱ្យ​រូបថត​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​) 
- ទម្ងន់​៖ 185 ក្រាម​
 
* បញ្ជាក់​៖ រាល់​ការ​ជាវ Samsung Galaxy A31 អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​ដ៏​ពិសេស​ដូចជា​៖
- ការបញ្ចុះ​តម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 6 ខែ (​ចាប់ពី​ថ្ងៃ​ដែល​បាន​ជាវ​ទូរស័ព្ទ​)
- លេខ​ពិសេស​ពី Smart Axiata តម្លៃ 54 ដុល្លារ ជាមួយនឹង​កញ្ចប់ Smart ធំ​ហ្មង​ចំនួន 12 សប្តាហ៍​!
 
​នៅចាំ​អី​ទៀត​…! ខ្ញុំ​ហ៊ាន​និយាយថា​ស្មា​ត​ហ្វូ​ន Samsung Galaxy A31 ថ្មី​នេះ​ក៏​កប់​ស៊េរី​តែម្តង​…​តម្លៃ​វិញ​ក៏​កាន់តែ​ពិសេស​…​ហើយ​ការ​ថែម​ជូន​វិញ​រឹតតែ​អស់​ស្ទះ​ទៀត​!! 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com