ពីនេះ ពីនោះ
«គំនូស»«គំនាស់»មានន័យខុសគ្នាពី«គំនោះ»ដូចម្តេច?
× រវាងពាក្យ«គំនូស»«គំនាស់»និង«គំនោះ»ពាក្យទាំងបីនេះ មានអត្ថន័យខុសគ្នា។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។
«គំនូស»មានន័យថា ជាស្នាមដែលដិតជាប់មកពីនាយ ជាស្នាមគូសដែលមានស្រាប់ ស្នាមដែលត្រូវគេគូស។ ឧទាហរណ៍៖ មានស្នាមជើងដ៏ធំមួយ ដែលអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ស្នាមជើងនោះជាស្នាមជើងរបស់មនុស្សដែលរស់នៅកាលពីសម័យអង្គរ។
ចំពោះ«គំនាស់»មានន័យថា ការគាស់ឲ្យរបើក ឬគាស់ឲ្យចេញ។ ឧទាហរណ៍៖ ដើមឈើមួយដើមត្រូវបានគេគាស់ចេញពីតាមដងផ្លូវ ដោយសារតែដើមឈើនោះមានភាពពុកផុយទៅហើយ។
ចំណែក«គំនោះ»មានន័យថា សូរដែលគោះ ការគោះឲ្យឮសំឡេងកក្រើកលាន់ឮខ្លាំង។ ឧទាហរណ៍៖ សំឡេងគោះជួងលាន់ខ្លាំង រូតរះឲ្យសិក្សានុសិស្សចូលរៀនឲ្យទាន់ពេលវេលា៕
© រក្សាសិទ្ធិដោយ thmeythmey.com