ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! ពិបាក​ចិត្តនឹង​បញ្ហា​មុន​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
25, May 2020 , 6:59 pm        
រូបភាព
​ជាទូទៅ​បញ្ហា​មុន​កើតឡើង​នៅពេល​មានការ​ផលិត​ជាតិ​ប្រេង ឬ​ខ្លាញ់​ច្រើន​ហួស​គួបផ្សំ​នឹង​កោសិកា​ស្បែក​ងាប់ៗ​ប្រមូលផ្ដុំ​ស្ទះ​រន្ធ​ញើស​។​នៅពេល​បញ្ហា​នេះ​កើតឡើង​បាក់តេរី​ក៏បង្ក​ការ​រលាក​និង​ស្នាម​កន្ទួល​លើ​ស្បែក​។ រោគ​មុន​ក៏​អាច​កើតឡើង​មកពី​កត្តា​ផ្សេងៗ​ទៀត​រួមបញ្ចូល​ទាំង​ភាពប្រែប្រួល​នៃ​អ័រម៉ូន ស្ត្រេ​ស ក៏ដូចជា​ឥទ្ធិពល​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ព្យាបាល​មុន​ឆាប់រហ័ស ៖

 
១. ប្រទាល​កន្ទុយក្រពើ​
 
​មិន​ត្រឹម​តែមាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្ដល់​ភាព​ត្រជាក់​និង​បំបាត់​ការឈឺចាប់​រមាស់​គួរឱ្យកត់សម្គាល់​។ ប្រទាល​កន្ទុយក្រពើ​ក៏​កាត់បន្ថយ​ស្នាម​សំលាក​ដែល​បន្សល់​ពី​ការឡើង​មុន ហើយ​អ្នកនឹង​ទទួលបាន​ស្បែក​ស្រស់ស្អាត​ភ្លឺរលោង​។​
 
២.  រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ផ្លែ​ម្នាស់​ស្រស់​រហូតដល់​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន​សឹម​លាង​សម្អាត​ចេញ​ឱ្យ​សព្វ​។​
 
៣. ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​រហូតដល់​ជ្រាបចូល​។ ជ្រលក់​កន្សែង​ស្អាត​មួយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ជូត​ប្រេង​ដែល​លើស​ចេញ​។ សម្អាត​មុខជា​មួយ​ទឹក​ត្រជាក់​ក្រោយ​រយៈពេល ៥ នាទី​
 
៤. ក្រូចឆ្មារ​
 
​លាង​សម្អាត​មុខ​ឱ្យ​ស្អាត រួច​ជូត​ឱ្យ​ស្ងួត​។ បន្ទាប់មក​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ទឹកក្រូច​ឆ្មារ​ស្រស់​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​មុនពេល​ចូល​គេង​។ លាង​សម្អាត​ចេញ​នៅពេល​ព្រឹក​។​
 
៥. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ត្រសក់​ឱ្យ​ម៉ដ្ឋ​ក្លាយជា​ទឹក​រាវ ហើយ​លាប​លើ​មុន​។ អ្នក​ក៏​អាច​ទទួលទាន​ទឹក​ត្រសក់​ស្រស់​២​ឱ្យបាន​ពី ៤ ទៅ ៥ ពែង​រាល់ថ្ងៃ​សម្រាប់​រយៈពេល​ពេញ​មួយ​សប្តាហ៍​ផងដែរ​។​
 
៦. ខ្ទឹមស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិញ្ច្រាំ​ខ្ទឹមស​ឱ្យ​ក្លាយជា​ម៉ដ្ឋ​ខាប់ៗ​។ បន្ទាប់មក​លាយ​ទឹក​ស្អិតៗ​នៃ​ខ្ទឹមស​ដែល​ចិញ្ច្រាំ​រួច​នោះ​លើ​មុន​និង​ទុកចោល​សម្រាប​រយៈពេល ៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​
 
៧. ជី​អង្កាម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ស្លឹក​ជី​អង្កាម​ឱ្យចេញ​ទឹក​និង​លាប​វា​លើ​មុខ ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com