ពីនេះ ពីនោះ
សុខភាព
គួរអាន! បន្លែអ្វីខ្លះជាប្រភពដ៏ប្រសើរនៃជាតិដែក?
× ការរក្សាបាននូវបរិមាណជាតិដែកគ្រប់គ្រាន់ក្នុងរាងកាយ គឺពិតជាសំខាន់ណាស់ក៏ព្រោះជាតិរ៉ែនេះមានប្រសិទ្ធភាពជួយបង្កើនសមត្ថភាពរបស់ឈាមក្នុងការដឹកជញ្ជូនម៉ូលេគុលអុកស៊ីសែនទៅកាន់គ្រប់សរីរាង្គ រួមទាំងខួរក្បាល។ ជាតិដែកក៏ចាំបាច់សម្រាប់ការផលិតថាមពលរាងកាយផងដែរ។ កង្វះជាតិដែកអាចនាំអោយកើតមានជំងឺខ្វះគ្រាប់ឈាមក្រហម និងបញ្ហាអស់កម្លាំងជាប្រចាំ។ ប៉ុន្តែក្រៅពីថ្នាំគ្រាប់ជាតិដែកនិងសាច់ក្រហមហើយនោះថាតើប្រភពធម្មជាតិនៃជាតិដែកមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក ៖
១. ផ្សិត
ធ្លាប់ដឹងទេថាផ្សិតក៏ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ក្នុងដំណើរការបង្កើតកោសិកាគ្រាប់ឈាមក្រហម? ដូច្នេះកុំភ្លេចរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ។
២. ដំឡូងបារាំង
ដំឡូងបារាំងមានផ្ទុកសម្បូរទៅដោយជាតិដែកពិសេសក្នុងសំបករបស់វា។ ត្រឹមមួយមើមធំនៃដំឡូងបារាំងមិនទាន់ចិតសំបកមានផ្ទុកជាតិអាចផ្ដល់ឱ្យរាងកាយនូវជាតិដែកដល់ទៅ ៣.២ មីលីក្រាម។ ដំឡូងបារាំងក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន C វីតាមីន B6 និងប៉ូតាស្យូម។
៣. បន្លែបៃតង
មិនត្រឹមតែជាប្រភពដ៏ប្រសើរនៃជាតិដែកប៉ុណ្ណោះទេ ប៉ុន្តែបន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយអាស៊ីត folic ជាតិសសៃ និងវីតាមីន C រួមទាំងវីតាមីនច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពផងដែរ។
៤. ផ្កាខាត់ណាខៀវ
ត្រឹម ១៥៦ ក្រាមនៃផ្កាខាត់ណាខៀវឆ្អិនមានផ្ទុកជាតិដែក ១ មីលីក្រាម។ បន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងសមាសធាតុប្រឆាំងជំងឺមហារីកផងដែរ។
៥. ឆៃថាវក្រហម
មានផ្ទុកសម្បូរទៅដោយជាតិដែកចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ បន្លែមើមនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម tannins សារធាតុ anthocyanins សារធាតុ quercetin ជាតិសសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលសុទ្ធតែប្រសើរចំពោះសុខភាពរាងកាយទាំងមូល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com