ជាតិ
សង្គមជាតិ
សព​ដំរី បាក់​ម៉ៃ ត្រូវ​បានរៀបចំ​ស្របទៅតាម​ប្រពៃណី​អ្នកស្រុក​ជនជាតិភាគតិច​
25, May 2020 , 10:42 am        
រូបភាព
​ភ្នំពេញ​៖ ដំរី​ឈ្មោល​ឈ្មោះ​«​បាក់​ម៉ៃ​»​ដែល​បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​កន្លងមក ត្រូវបាន​ក្រុមការងារ​នៃ​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា រៀបចំ​ពិធី​បញ្ចុះ​ស្របទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​អ្នកស្រុក​ខេត្តរតនគិរី​។ ព្រះរាជាណាចក្រ​កម្ពុជា មាន​សត្វ​ដំរី​នៅសល់​ប្រមាណ​ជាជាង​៥០០​ក្បាល ក្នុងនោះ ដំរី​ស្រុក​ត្រូវបាន​គេ​រាយការណ៍​ថា មាន​ចំនួន​ជាង​៧០​ក្បាល​។ បាក់​ម៉ៃ អាយុ​៣៤​ឆ្នាំ​ដែល​ស្លាប់​កាលពី​ថ្ងៃទី​២២​ឧសភា ស្ថិតក្នុង​ចំណោម​សត្វ​ដំរី​ស្រុក​៤​ក្បាល​នៅក្នុង​ខេត្តរតនគិរី​។


 
​ក្រោយ​ស្លាប់​ភ្លាម ពិធី​ប្រពៃណី​តាម​ទំនៀមទម្លាប់​របស់​អ្នកស្រុក​នៃ​ស្រុក​លំផាត់​, ខេត្តរតនគិរី​ត្រូវបាន​រៀបចំឡើង​ដើម្បី​បញ្ចុះសព​ដំរី បាក់​ម៉ៃ​។ ព្រះសង្ឃ ជនជាតិភាគតិច ហ្មដំរី បានរៀបចំ​ពិធី​បញ្ចុះសព បាក់ ម៉ៃ កាលពី​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០២០​ក្នុង​បរិយាកាស​ក្រៀមក្រំ​។ 
 
​តំណាង​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា បានបញ្ជាក់​ប្រាប់ថា គ្រោងឆ្អឹង​សព​ដំរី​ទាំងមូល នឹងត្រូវ​ផ្គុំ​ជា​រូបសំណាក​សម្រាប់​ដាក់តាំង​បង្ហាញ​នៅ​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា នៅ​ស្រុក​លំផាត់​នៃ​ខេត្តរតនគិរី​។  
 
​ការបាត់​បង់ជីវិត​សត្វ​ដំរី​«​បាក់​ម៉ៃ​» ត្រូវបាន​គេ​អះអាង​ជា​ផ្លូវការ​ថា បណ្តាលមកពី​ជំងឺ ប៉ុន្តែ​គេ​នៅមាន​ការសង្ស័យ​។ ដូច្នេះ សមាគម​បានស្នើ​ឲ្យ​ស្នងការ​នគរបាល​ខេត្តរតនគិរី​បន្ត​ស៊ើបអង្កេត​ស្វែងរក​ការពិត​ស្ថិតនៅ​ពីក្រោយ​ការស្លាប់​នៃ​សត្វ​ដំរី​មួយ​ក្បាល​នេះ​៕ 
 




 

Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com