ដោយសារជម្រើសទូរស័ព្ទម៉ូឌែលស្មាតហ្វូននៅលើទីផ្សារ មានច្រើនក្រៃលែង អតិថិជនមួយចំនួន មានការរារែកក្នុងការសម្រេចចិត្ត និងវិភាគមើលថា តើទូរសព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន។ នោះក៏ព្រោះថា បច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កម្សាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំផងដែរ។
មួយរយៈចុងក្រោយ ទូរស័ព្ទដៃស្មាតហ្វូន បានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូ ប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានតាមដាន និងបានបំពេញតម្រូវការរបស់អតិថិជន បានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុននេះ មានទូរសព្ទស្មាតហ្វូន ដែលមានបច្ចេកវិទ្យាជឿនលឿនមែនទែន តែមានតម្លៃយ៉ាងសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។
នាឱកាសថ្មីៗនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូឌែលថ្មីមួយទៀត គឺ V19 ដែលម្ដងទៀត ម៉ូឌែលស្មាតហ្វូននេះ បានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួន ទូទាំងពិភពលោក ជាពិសេសអតិថិជនប្រចាំប្រទេសកម្ពុជា ដែលមានតម្រូវការខ្ពស់ និងចង់បានតម្លៃសមរម្យ។ តំណាងក្រុមហ៊ុន vivo បានឲ្យដឹងថា កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះ មានទំហំដល់ទៅ 32 MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ ដឺក្រេ។ ហើយជាលើកដំបូង ក្នុងចំណោមទូរស័ព្ទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខ របស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹង មិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ ៤៨ MP នឹងបើកជើងមេឃថ្មី សម្រាប់អ្នកចូលចិត្តថតរូប។
ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀត របស់ប្រជាជនកម្ពុជា គឺថ្មធំ និងអាចសាកថ្មបានលឿន។ v19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣ វ៉ាត់។ មួយវិញទៀត សម្រាប់បងប្អូនដែរកំពុងទន្ទឹងរង់ចាំ ការមកដល់នៃស្មាតហ្វូន V19 ពេលនេះ បងប្អូនអាចរកជាវបាន នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃនេះតទៅជាមួយនឹង កញ្ចប់តម្លៃ $369 ។
លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖
1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះប្រើប្រាស់ AI Night Selfie ដ៏ពិសេស និងសមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃ នៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដែលមានម្ដងក្នុងមួយជីវិត។
2. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ ៖ ផ្ដល់ជូននូវ កាមេរ៉ាចម្បង 32MP និងកាមេរ៉ា super wide-angle ដល់ទៅ 8MP។ សែលហ្វី ជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ ដីក្រេ ផ្ដល់ជូនលោកអ្នកនូវសែលហ្វី ដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេស ដែលនឹងពង្រីកមុំថតរបស់លោកអ្នកពេលកំពុងថតសែលហ្វី បានដល់ទៅ ២៥.៦ ដឺក្រេបន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះអាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នក កុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមក រាបស្មើ ដស្រស់ស្អាតបំផុត។
3. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មី ដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេង មានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូ ដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើង នឹងលេបយករំញ័រទាំងឡាយ ដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។
4. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាព ពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ។ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងងចែងចាំងជានិច្ចនាពេលរាត្រី។
5. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីពគ្រប់ប៉ុស្ដិ៍ ៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់ នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នកថត ជាមួយកាមេរ៉ាអាជីពពិតៗ។ មាន v19 ក្នុងដៃ លោកអ្នក មិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។
6. vivo FlashCharge 2.0 & 4500 mAh ៖ V19 ប្រើបច្ចេកវិទ្យាសាកថ្មលឿន រហូតដល់ 33 W ដែលអាចសាកថ្មបាន 20 ភាគរយ ដល់ 54 ភាគរយ ក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ។ ថ្មធំរហូតដល់ទៅ 4500 mAh អាចឲ្យលោកអ្នកប្រើប្រាស់ បានជាច្រើនថ្ងៃ ដោយពុំបាច់សាក។
7. Super AMOLED Ultra O Screen ៖ បើលោកអ្នកបើកប្រអប់ ឃើញ V19 ដំបូង លោកអ្នកនឹងបានឃើញអេក្រង់ទំហំ ដល់ទៅ 6.44 អ៊ីង ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ពណ៌ និងរូបភាពនានា ធានាថា នឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា100% DCI-P3 ។ ពន្លឺអេក្រង់ នឹងផ្លាស់ប្ដូរទៅតាមបរិស្ថាន ដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឬខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះចេញកាំរស្មីពណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែក រហូត ដល់ទៅជាង ៤២ ភាគរយច្រើនជាងទូរស័ព្ទផ្សេង ដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់អស់កង្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនា តែនឹងមិនខូចភ្នែកឡើយ។
8. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ៖ V19 ជាទូរស័ព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហ ដែលមានរាង 3D កោងល្វតល្វន់ V19 ផ្ដល់ជូនលោកអ្នក នូវចំនីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះ រចនាឡើង ពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរក យកមកផលិត។ ចាប់យកចំនីចក្ខុពិសេសនេះ ជាមួយជម្រើសពណ៌២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺពណ៌ ខ្មៅឆ្លុះ និងពណ៌ប្រាក់រលោង។
9. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថត នៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។
10. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។
11. ធ្វើរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នក កែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល។
12. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។
13. Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿនលឿនដល់ទៅ 8 GB មានបន្ទុកធំដល់ទៅ 128 GB និងប្រើប្រាស់ឆីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរសព្ទដៃយឺតទៀតហើយ។
14. Copper Tube Liquid Cooling ៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកម្តៅចេញពីខាងក្នុងទូរស័ព្ទ បានលឿនបំផុត។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅ ចេញពីក្នុងទូរសព្ទ បានលឿនជាទីបំផុត។ បច្ចេកវិទ្យានេះ នាំឲ្យ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តរភាព។
15.
AI Video Filters ៖ V19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណា នៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះ ចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filterផ្សេងៗ ទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយ ដាច់ដោយឡែកពីគ្នាបាន។
16. AI កាត់តវីដេអូ ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយ ដោយខ្លួនឯង ក្នុងទូរសព្ទ V19។
17. AI Image Matting ៖ V19 អាចកាត់ផ្តាច់ រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃ ដូចជា Photoshop។
18. Jovi Smart Scene - Screen Time ៖ បច្ចេកវិទ្យា Jovi របស់យើង នឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មាន អំពីការប្រើប្រាស់ទូរសព្ទរបស់លោកអ្នក ជៀសវាងការប្រើប្រាស់យូរពេកនាំឲ្យខូចសុខភាព។
19. បំបាត់សំឡេងរំខានពេលធ្វើវីដេអូខល ៖ សំឡេងរំខាន នៅពេលលោកអ្នកខលជាវីដេអូ លែងជាបញ្ហាទៀតហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសំឡេងរបស់ V19 នឹងលុបរាល់សំឡេងរំខាន ក្រៅពីសំឡេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសំឡេងរបស់លោកអ្នកតែប៉ុណ្ណោះ។ ដែលនេះធ្វើឲ្យការសន្ទនា កាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។
20. Multi-Turbo 3.0 ៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើងដើម្បីឱ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿន ពេលលេងហ្គេមអាចនឹងកើនឡើងដល់ 73.05 ភាគរយ ធៀបនឹងទូរស័ព្ទដទៃ ។
21. Ultra Game Mode ៖ Ultra Game Mode របស់ V19 មាន Function ពិសេសៗដូចជា Fast Screen Capture និង Screen Recording ។ Function ដែលលោកអ្នកតែងតែរីករាយជាមួយដូចជា Game Vibration, Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន៕
(អត្ថបទពាណិជ្ជកម្ម)