ជាតិ
បទសម្ភាសន៍
ក្មេងស្រី​ឆាប់​មក​រដូវ​, ស្ត្រី​មិន​បំបៅកូន​ដោយ​ទឹកដោះ​... ប្រឈម​នឹង​ជំងឺមហារីក​សុដន់ (​ភាគ​២)
25, May 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺមហារីក​សុដន់ បាន​ឈរលើ​លំដាប់ថ្នាក់​លេខ​ពីរ​នៅ​កម្ពុជា​បន្ទាប់ពី​ជំងឺមហារីក​មាត់ស្បូន​។ បើតាម​វេជ្ជបណ្ឌិត​ជំនាញ​សម្ភព​និង​រោគ​ស្ត្រី គី​វ ពុធ​នី​កា កត្តា​ដែល​អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ មានដូចជា កត្តា​តំណពូជ​, ក្មេងស្រី​ឆាប់​មក​រដូវ​ក្រោម​អាយុ​១២​ឆ្នាំ​, ស្ត្រី អាយុ​៥៥​ឆ្នាំ​ហើយ​នៅតែ​បន្ត​មក​រដូវ និង​ស្ត្រី​មិន​បំបៅកូន​ដោយ​ទឹកដោះ​ជាដើម​។​


​ដើម្បី​ជ្រាប​ច​ច្បាស់​សូម​អញ្ជើញ លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព​និង​រោគ​ស្ត្រី​បាន​លើកឡើងថា ជំងឺមហារីក​សុដន់​កើតឡើង​ដោយសារ​ការ​បម្រែបម្រួល​អរ​ម៉ូ​ន​ក្នុង​ខ្លួន ជាពិសេស​នៅ​ក្រពេញ​សុដន់​។ ដូចនេះ ក្មេងស្រី​ដែល​ឆាប់​មក​រដូវ និង​ស្ត្រី​ដែល​មិន​បំបៅកូន​ដោយ​ទឹកដោះ នឹងធ្វើ​ឱ្យ​អ​ម៉ូ​ន​អូ​ត្រូ​សែន​កើនឡើង​។​
 
​វេជ្ជបណ្ឌិត​បាន​ពន្យល់​ដូច្នេះ​ថា​៖«​ក្មេងស្រី​ដែល​ឆាប់​មក​រដូវ ដោយសារ​អរ​ម៉ូ​ន​អូ​ត្រូ​សែន ហើយ​ពេល​ដែលមាន​បញ្ហា​អរ​ម៉ូ​ន​អូ​ត្រូ​សែន​កើនឡើង​ខ្លាំង គឺជា​ផ្នែក​មួយ​អាចមាន​ជំងឺមហារីក​សុដន់​ទៅ​ថ្ងៃមុខ​។ រីឯ ក្រោយពី​សម្រាលកូន ក្រពេញ​របស់​ស្ត្រី​មានការ​កើនឡើង អីចឹង​នៅពេល​គាត់​បំបៅ​ដោះ​កូន នឹង​ធ្វើឱ្យ​ក្រពេញ​ដោះ​មិន​ឡើង​ខ្លាំង​»​។ 
 
​វេជ្ជបណ្ឌិត​ជំនាញ​សម្ភព​និង​រោគ​ស្ត្រី បាន​បន្ថែមថា ស្ត្រី​ដែល​ធ្លាប់មាន​សាច់ញាតិ​កើត​ជំងឺមហារីក​សុដន់ និង​ស្ត្រី​អាយុ​៥៦​ឆ្នាំ​នៅតែ​បន្ត​មក​រដូវ ក៏​អាចមាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​នេះដែរ​។ ក្នុងករណីនេះ ស្ត្រី​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​តាមដាន​រក​ជំងឺមហារីក​សុដន់​៕

 

Tag:
 មហារីក​សុដន់​
  រដូវ​
 ​ស្ត្រី​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com