ពីនេះ ពីនោះ
សុខភាព
អស់បារម្ភ! បើចង់ឆាប់បាត់រាគ កុំភ្លេចភេសជ្ជៈទាំងនេះ
× បញ្ហារាគមែនទេ? មិនពិបាកព្យាបាលឡើយ! គួរធ្វើបែបណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈមួយចំនួនដែលមានប្រសិទ្ធភាពដោះស្រាយបញ្ហារាគឆាប់រហ័ស ៖
១. តែខ្ញី
មិនត្រឹមតែជួយដោះស្រាយបញ្ហាពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ល្អសម្រាប់បំបាត់អាការៈរាគបានយ៉ាងប្រសើរផងដែរ។ ការទទួលទានតែខ្ញី ១ ពែងអាចបន្ថយអាការៈឈឺចុករមួលក្នុងពោះដែលជាធម្មតាកើតអមមកជាមួយការរាគ។
២. ទឹកខ្មេះផ្លែប៉ោម
បរិមាណនៃអាស៊ីតស្រាលនៃទឹកខ្មេះផ្លែប៉ោមអាចជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហារាគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេក្នុងទឹក ១ កែវ រួចទទួលទានឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ
៣. ទឹក
ការទទួលទានទឹក គឺចាំបាច់ណាស់ពិសេសនៅពេលអ្នកកំពុងជួបប្រទះបញ្ហារាគដើម្បីបំពេញជាតិទឹកដែលបាត់បង់ឡើងវិញ។
៤. តែជីអង្កាម
ភេសជ្ជៈនេះមានប្រសិទ្ធភាពសម្រួលសាច់ដុំបំពង់អាហារ។ នេះហើយជាមូលហេតុដែលវាអាចបំបាត់អាការៈរាគនិងឈឺរមួលក្នុងពោះឆាប់រហ័ស៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com