ជាតិ
សុខភាព
៥ខែដំបូងឆ្នាំនេះ កុមារ និងស្ត្រីជាង ៤២ ម៉ឺននាក់បានទៅពិនិត្យ និងព្យាបាលនៅគន្ធបុប្ផា ម្តាយ និងកុមារ កំពុងអង្គុយចាំព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
× ភ្នំពេញ៖ រយៈពេល៥ ខែ ឆ្នាំ២០២០នេះ កុមារ និងស្ត្រីមានផ្ទៃពោះជាង៤២ ម៉ឺននាក់ បានទៅពិនិត្យព្យាបាលជំងឺ និងសម្រាកកូននៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថា កុមារឈឺចំនួន ២៨៨,២៩៥នាក់ ត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ដោយឡែក កុមារមានជំងឺធ្ងន់ៗចំនួន ៥៩,១៦៦នាក់ និងកុមារចំនួន ៩៨៧នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវដាក់ឱ្យព្យាបាលក្នុងមន្ទីរពេទ្យ។ បើតាមលិខិតដដែល កុមារចំនួន ៩,៥១០ ត្រូវបានទទួលការវះកាត់ និងកុមារចំនួន ៤២១នាក់ ត្រូវបានវះកាត់បេះដូង។
ស្ត្រីមានផ្ទៃពោះចំនួន ៥៥,៥៤៣ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនមានចំនួន ៩,៣៥៤នាក់។ សូមជម្រាបថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាប គឺឥតគិតថ្លៃ៕
Tag:
គន្ធបុប្ផា
កុមារ
ព្យាបាល
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com