ជាតិ
ពីនេះ ពីនោះ
តែងហៅថា «តាឡឹងតឹង» ឬ«ផ្លែតឡឹងតឹង» តែវចនានុក្រមសរសេរថា«ទ្រលឹងទឹង»
× ផ្លែម្យ៉ាងដែលមានរសជាតិជូរ ដែលតាមចំណាំយកទៅធ្វើជាម្ជូរ ឬយកទៅស្លនោះ គឺត្រូវសរសេរ និងអានថា«ផ្លែទ្រលឹងទឹង» មិនមែន«ផ្លែតាឡឹងតឹង» ឬ«តឡឹងតឹង»ឡើយ។ តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «ផ្លែទ្រលឹងទឹង» ជាឈ្មោះឈើមួយប្រភេទ ដូចជាពួកកន្ទួតស្រុក ផ្លែប្រើជាម្ជូរ ឬជ្រក់ក៏បាន។
មានពាក្យដទៃទៀតដែលខ្មែរច្រើនតែប្រើផ្ទុយពីក្នុងវចនានុក្រមខ្មែរ ដោយពាក្យទាំងនោះ មានដូចជា «ផ្លែរកាំ» មិនមែន«ផ្លែអង្កាំ»ទេ, «ផ្លែបំពេញរាជ្យ» មិនមែន «ផ្លែក្រពេញរាជ្យ» ឬ «ផ្លែកំពេញរាជ្យ»ទេ, «ផ្លែចម្ប៉ាដាក់» មិនមែន«ផ្លែចម្ប៉ាដក់»ឡើយ, ឈ្មោះខ្មែរហៅថាផ្លែ «ក្រូចវល្លិ» ឈ្មោះបរទេសថា «ផ្លែផាសិន Passion» ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com