ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ដែល​ធ្លាប់​ឈ្នះ Buakaw ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE Championship
27, May 2020 , 9:29 am        
រូបភាព
កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ Jonay Risco បាន​ចុះកិច្ចសន្យា​ប្រកួត​នៅក្នុង​កម្មវិធី ONE Super Series featherweight kickboxing ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។ អ្នកជំនាញ Kickboxing ពី​ក្លិប Moi Rui Team ជា​កីឡាករ​ម្នាក់​ពោរពេញ​ដោយ​ទេពកោសល្យ​និង​បទពិសោធន៍​ក្នុង​ប្រ​ភេ​ឬ​ទម្ងន់ featherweight​។



​គេ​នឹងចូលរួម​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ featherweight ដោយ​អាច​តតាំង​កីឡាករ​ទើប​ចុះ​កុងត្រា​ថ្មីៗ​ដូចជា  “The Killer Kid” Sittichai Sitsongpeenong, Tayfun “Turkish Turbine” Ozcan, Superbon Banchamek, Davit Kiria, និង John Wayne “The Gunslinger” Parr ផងដែរ​។  Risco ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​និង​ឈ្នះ​ខ្សែក្រវាត់ Enfusion, ISKA, និង WFCA World Title ជាដើម​នៅពេលដែល​រូបគេ​ប្រកួត​ក្នុង​ទម្ងន់​៧០ និង ៧២,៥ គីឡូក្រាម​។ 
  


​តារា​ប្រដាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដដែល​នេះ​ក៏​ធ្លាប់​ឈ្នះ​វីរបុរស​ប្រដាល់​មួយចំនួន​ដូចជា Buakaw Banchamek របស់​ថៃ និង​វីរបុរស​របស់​ហូ​ឡង់ Andy “Souwer Power” Souwer​។  Jonay ត្រូវបានគេទទួលស្គាល់​ជា​កីឡាករ​លំដាប់​ពិភពលោក​តាមរយៈ​បម្លាស់​ទី​រហ័សរហួន​, ក្បាច់​ម៉ាត់​ដៃ​លឿន​, និង មាន​ជំនាញ​ក្បាច់​ទាត់​ជើង​ក្រោម​ដ៏​មាន​ប្រសិទ្ធភាព​។ មួយវិញទៀត គេ​ជា​កីឡាករ​ដែល​ប្រើ​សកម្មភាព​ប្រកួត​ពេញ​ទឹក​មិន​សម្រាក​ទាល់តែសោះ ហើយ​អ្នកគាំទ្រ​កាន់តែ​ចង់​មើល​ការប្រកួត​លើកដំបូង​របស់គេ​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​។ 
 
Risco អាច​នឹង​បង្ហាញខ្លួន​ដំបូង​ដោយ​ជួប​បេក្ខភាព​ក្នុង​ទម្ងន់​ដូចគ្នា​ជាច្រើន​ដូចជា ម្ចាស់​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio “The Doctor” Petrosyan, “The Boxing Computer” Yodsanklai IWE Fairtex,  Samy “AK47” Sana, Enriko “The Hurricane” Kehl, Jamal Yusupov, និង​កីឡាករ​ជាច្រើន​ទៀត​។ 
 
​បែបណា​ក្ដី ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​ជើង​ខ្លាំង​មកពី​អេ​ស្ប៉ា​ញ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE មិនទាន់​ត្រូវបាន​បង្ហើប​នោះទេ ប៉ុន្តែ​សង្វៀន​មួយ​នេះ​គ្រោង​បន្តសកម្មភាព​របស់ខ្លួន​ក្នុង​ឆ្នាំ ២០២០ តាម​ពេល​សមស្រប​ណាមួយ​៕ 

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com