ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសប្រដាល់ Mike Tyson និង Vitor Belfort បើកការហ្វឹកហាត់ជាមួយគ្នា
× កីឡាករគុនចម្រុះ Vitor “The Phenom” Belfort ដែលគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកបានចូលរួមទស្សនាព្រឹត្តិការណ៍កីឡាកាស All Elite Wrestling Double or Nothing នៅក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ឧសភា កន្លងទៅ។ នៅក្នុងកម្មវិធីនោះ ម្ចាស់ខ្សែក្រវាត់ Heavyweight Boxing World Champion ច្រើនសម័យកាល Mike Tyson បានធ្វើជាតំណាងប្រគល់ខ្សែក្រវាត់ AEW TNT Championship ដល់កីឡាករ Cody Rhodes។
កម្មវិធីកីឡាកាស AEW បានដំណើរការប្រកួតដោយគ្មានទស្សនិកជនចូលរួមទស្សនា ហើយតារាល្បីប្រចាំសង្វៀន ONE Championship ត្រូវបានអញ្ជើញទៅទស្សនាការប្រកួតកីឡាកាស ហើយ ជួបតារាប្រដាល់ និងកីឡាកាសល្បីៗដូច Brodie Lee ទៀតផង។ កីឡាកររហស្សនាម “The Phenom” ជាភ្ញៀវកិត្តិយសដ៏សំខាន់រួមជាមួយ Mike Tyson។
Belfort បច្ចុប្បន្នជាកីឡាករក្នុងកិច្ចសន្យារបស់ ONE Championship ហើយអ្នកគាំទ្រនឹងបានឃើញវីរបុរសគុនចម្រុះរូបនេះឡើងសង្វៀន និង ប្រកួតដ៏រំភើបនាថ្ងៃណាមួយ។
បន្ទាប់ពីចប់កម្មវិធីប្រកួតកីឡាកាស វីរបុរសកីឡាប្រដាល់ និង វីរបុរសគុនចម្រុះរូបនេះមានឱកាសធ្វើលំហាត់ប្រាណ និង ហ្វឹកហាត់រួមគ្នា។
វីដេអូ Mike Tyson ហ្វឹកហាត់ជាមួយ Vitor Belfort
វាជាសកម្មភាពដ៏កម្របំផុតពេលវីរបុរសប្រដាល់ និង វីរបុរសគុនចម្រុះជួបគ្នា។ Belfort កំពុងបង្ហាញឆន្ទៈថ្មីក្នុងដំណើរប្រកួតនៅ ONE Championship ខណៈដែល Tyson ត្រូវបានគេព្រលយពាក្យថាអាចត្រលប់មកប្រកួតវិញដែរ។ Belfort កំពុងដាក់គោលដៅដើម្បីស្វែងរកខ្សែក្រវាត់ពីសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ONE Championship៕
© រក្សាសិទ្ធិដោយ thmeythmey.com