អត្ថបទពាណិជ្ជកម្ម
ដឹង​តម្លៃពិត​របស់​ស្មា​ត​ហ្វូ​ន vivo Y30 ដែល​អ្នក​ទន្ទឹងរង់ចាំ​ហើយ គឺ​ត្រឹមតែ​...
27, May 2020 , 10:49 am        
រូបភាព
​មិន​ឲ្យ​បងប្អូន​ទន្ទឹងរង់ចាំ​យូរ​នោះទេ ក្រោយ​ការបើក​ឲ្យ​ទស្សន៍ទាយ​តម្លៃ​របស់​ម៉ូ​ឌែ​ល vivo Y30 រយៈពេល​ជិត​មួយ​សប្តាហ៍​មក ថ្ងៃនេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បើក​ប្រកាស​តម្លៃពិត​ប្រាកដ​ហើយ​។
 
​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Y30​នេះ បើ​យើង​មើលទៅ​លើ​កា​រចនា គឺមាន​រូបរាង​ដូច​ទៅនឹង​សិស្ស​ច្បង​របស់​វា​គឺ​ម៉ូ​ឌែ​ល vivo Y50​ដែរ​។ ស្មា​ត​ហ្វូ​ន vivo Y30 គឺ​ត្រូវបាន​រចនា​ឡើង ដោយមាន​ជម្រើស 2 ពណ៌ គឺ​ពណ៌​ខៀវ ហៅថា Dazzle Blue ដែល​រំលេច​ជាមួយ​ពន្លឺ​ជះ​ចេញពី​កញ្ចប់​លេន​កាមេរ៉ា​ក្រោយ ប្រៀបបាន​នឹង​ពន្លឺព្រះអាទិត្យ ចាំង​ជះ​លើ​ផ្ទៃ​ទឹក នា​ព្រឹក​ព្រលឹម រំលេច​នូវ​សោភ័ណ​ដ៏​ស្រស់ស្អាត នៅពេល​កាន់​ប្រើ​ក្នុង​ដៃ​។ មួយ​ពណ៌​ទៀត គឺ​ពណ៌​ស​ហៅថា Moonstone White ដែលជា​ពណ៌​ប្រដេញ​ចម្រុះ នៅពេល​ចាំង​ជាមួយ​ពន្លឺ​។​
 


​រីឯ​សម្រាប់​ផ្នែក​កាមេរ៉ា​របស់ Y30 នេះដែរ គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ 4 គ្រាប់ ផ្នែក​កាមេរ៉ា​មុខ 1 គ្រាប់ ដែល​បង្ហាញ​ចេញ​នូវ​អេក្រង់​បែប Ultra O Screen ហើយ​ភ្ជាប់​មកជា​មួយ​រន្ធ​សាក​ថ្ម​បែប Type-C ជំនាន់​ចុងក្រោយ​ទៀតផង​។ បងប្អូន​ប្រាកដជា​ចង់ដឹង​ហើយ​ថា តើ​តម្លៃពិត​ប្រាកដ​របស់ Y30 នេះ​ប៉ុន្មាន​ទៅ​? ចំពោះ​តម្លៃ​ពិតប្រាកដ គឺ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានប្រកាស​នៅថ្ងៃនេះ គឺ​ត្រឹម $169 តែប៉ុណ្ណោះ​។ 
 
​មួយវិញទៀត សម្រាប់​បងប្អូន​ដែល​បាន​ចូលរួម​ទស្សន៍ទាយ នូវ​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន Y30 កាលពី​ថ្ងៃទី 24 ហើយ​បានធ្វើ​ត្រឹមត្រូវ​ជាមួយនឹង​លក្ខខណ្ឌ ទាយ​ត្រូវ​ជាមួយនឹង​តម្លៃពិត​នោះ ក្រុមហ៊ុន​នឹង​ចាប់ឆ្នោត​រក​អ្នកឈ្នះ ចំនួន ៣ រូប ដើម្បី​ទទួលបាន​នូវ​ទូរស័ព្ទ vivo Y30 ចំនួន ៣​គ្រឿង ព្រមទាំង​កាដូ​លើកទឹកចិត្ត តុក្កតា​ដ៏​ស្រស់ស្អាត ចំនួន ៧ រង្វាន់​ថែមទៀត​ផង​។ សម្រាប់​អ្នកឈ្នះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ vivo ៕



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com