ពីនេះ ពីនោះ
សុខភាព
ប្រើ​វិធី​នេះ​កក់សក់​ឲ្យ​ទារក ទើប​មិន​គ្រោះថ្នាក់​
27, May 2020 , 8:59 pm        
រូបភាព
​ទារក​គឺ​ប្រៀបដូចជា​ក្រដាស​មួយ​សន្លឹក​អញ្ចឹង ព្រោះ​រាងកាយ​របស់គេ​គឺមាន​លក្ខណៈ​ទន់​ណាស់ ដែល​នៅពេលដែល​ប៉ះ​ម្តងៗ​គឺ​ត្រូវតែ​ប្រយ័ត្ន​ខ្លាំង បើ​ពុំ​ដូច្នោះ​ទេ គេ​អាច​នឹង​របួស​គ្រប់ពេល​។ ដូចនេះ​តើ​នៅពេលដែល​អ្នក​កក់សក់​ឲ្យ​ទារក អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​អ្វី​ខ្លះទៅ​?


​នៅមុន​ពេលដែល​អ្នក​ក​ក់សក់​ឲ្យ​កូន អ្នក​ត្រូវតែ​យក​កែងដៃ​អ្នក​សាកល្បង​សីតុណ្ហភាព​នៃ​ទឹក​ជាមុនសិន ដោយ​សីតុណ្ហភាព​នៃ​ទឹក​នោះ​មិនត្រូវ​ក្តៅ​ពេក ហើយក៏​មិនត្រូវ​ត្រជាក់​ពេក​ដែរ​។ ក្រោយ​ពេលដែល​សាកល្បង​រួច អ្នក​អាច​យក​ដើមដៃ​ខាងឆ្វេង​ទប់ខ្លួន​កូន​ឲ្យ​ជាប់ រួច​យក​បាតដៃ​ឆ្វេង​ទប់​ក្បាល​កូន​ឲ្យ​នឹង ដោយ​ដាក់​ក្បាល​កូន​រាង​ចុះ​បន្តិច ហើយ​ជើង​រាង​ឡើងលើ​បន្តិច ដោយ​មុខ​អ្នកនឹង​កូន​គឺ​ត្រូវតែ​ទល់​គ្នា​។ បន្ទាប់មក​អ្នក​អាច​យក​មេដៃ និង​ចង្អុលដៃ​ខាងឆ្វេង​ទប់​ត្រចៀក​សងខាង​របស់​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ចូល​។ ក្រោយ​ពេលដែល​អ្នករៀបចំ​រួចរាល់​ហើយ អ្នក​អាចយ​កដៃ​ស្តាំ​អ្នកធ្វើ​ឲ្យ​ក្បាល​កូន​សើម ហើយ​អ្នក​អាច​យក​សាប៊ូកក់​សក់ប​ន្តិ​ច​ញី​លើស​ក់កូន ដោយ​ញី​ឲ្យ​សព្វ រួច​លាង​ចេញ​ជាការ​ស្រេច ដោយ​មិនត្រូវ​កក់​យូរពេក​ទេ​។ អ្នក​មិនត្រូវ​កក់សក់​ឲ្យ​កូន​ក្រោយពេល​គេ​ទើបតែ​ញ៉ាំ​អាហារ​ហើយ​នោះទេ ម្យ៉ាងទៀត​អ្នក​អាច​មួយថ្ងៃ​កក់​ឲ្យ​កូន​ម្តង ឬ​ពីរ​ថ្ងៃ​កក់​ម្តង​ក៏បាន​ដែរ​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com