អត្ថបទពាណិជ្ជកម្ម
អ្នកកំពង់ស្ពឺ ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មួយកំប៉ុងថាទុកប៉ូវប្រពន្ធ ស្រាប់តែគាស់ឃើញ៥០លាន ប៉ូវកម្លាំងចិត្តពេញមួយផ្ទះ
× ដោយចង់យកចិត្តភរិយា ដែលមកពីធ្វើការហត់នឿយ លោក សេង ស្រីទូច បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុង ទុកឱ្យភរិយា ពេលគាស់ឈ្នះទឹកប្រាក់៥០លានរៀលភ្លាមៗផ្អើលអស់អ្នកភូមិគង្រុត ឃុំពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោករៀបរាប់ការឈ្នះថា៖ «កាលពីថ្ងៃសៅរ៍ ទី២៣ ម៉ោងប្រហែល៦ល្ងាច ប្រពន្ធខ្ញុំទើបចេញពីធ្វើការរោងចក្រ ខ្ញុំឃើញគាត់ហត់ក៏ទិញវើក WURKZ ទុកឱ្យគាត់១កំប៉ុង។ ខ្ញុំក៏បានគាស់មុននឹងហុចឱ្យគាត់ ដល់តែសម្លឹងក្រវិលកំប៉ុងស្រាប់តែឃើញគេដាក់៥០លាន។ ខ្ញុំអររំភើប រត់មកឱបប្រពន្ធ ទឹកភ្នែករលីងរលោងទាំងពីរនាក់ទាំងល្ងាច ផ្អើលអស់អ្នកភូមិជាប់ៗគ្នានោះទៀត»។
លោកបន្តថា៖ «ល្មមដល់ពេលដែលខ្ញុំ ផ្តល់សុភមង្គលថ្មីមួយបែបផ្សេង ដោយមានផ្ទះល្មមសម្រាប់គ្រួសារ ជាទីស្រលាញ់នឹងគេហើយ។ ខ្ញុំតែងតែហៅរកសំណាងរហូត រហូតដល់មានថ្ងៃនេះ សំណាងពិតជាមើលមិនឃើញមែន»។
បុគ្គលិកអង្គការមួយ ដែលជួយឧបត្ថម្ភដល់ក្មេងៗនៅស្រុកឧត្តុង្គរូបនេះ នឹងយកទឹកប្រាក់៥០លានរៀល ដើម្បីសាងសង់ផ្ទះល្មមមួយ សម្រាប់គ្រួសារតូចរបស់គាត់ ព្រោះសព្វថ្ងៃលោក និង ក្រុមគ្រួសារស្នាក់នៅ ក្រោមដំបូលផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com