ជាតិ
ពីនេះ ពីនោះ
«កេតនភណ្ឌ» និង«បេតិកភណ្ឌ» មានន័យខុសគ្នាយ៉ាងណា?
× ពាក្យ«កេតនភណ្ឌ» និង«បេតិកភណ្ឌ» ដោយអ្នកខ្លះអានមួយភ្លាមសន្មតថាមានន័យស្រដៀងគ្នា ប៉ុន្តែពាក្យទាំងពីរនេះ មានអត្តន័យខុសគ្នា ។
«កេតនភណ្ឌ» មានន័យថា វត្ថុដែលគេចាត់ទុកដូចជាទង់សម្រាប់ជាតិ ឬសម្រាប់ប្រទេស។ ឧទាហរណ៍៖ វត្ថុដ៏ឧត្តុង្គឧត្តម,និមិត្តរូប។ ប្រទេសនីមួយៗលុះត្រាតែមានឯករាជ្យពេញបរិបូណ៍ ដោយសេរីភាពពេញលេញ ទើបមានឈ្មោះ ថាជាប្រទេសកេតនភណ្ឌ។ ចំណែក«បេតិកភណ្ឌ» សំដៅលើ ទ្រព្យសម្បត្តិ ឬកេរមត៌កមានជាប់តមកពីឪពុកម្តាយ។ ស្រែនេះជាបេតិកភណ្ឌរបស់ខ្ញុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com