អត្ថបទពាណិជ្ជកម្ម
ជួបគ្នាថ្ងៃទី២៩-៣០ឧសភា សមរភូមិប្រយុទ្ធ រវាងក្រុមពូជ្រួញ ពូឈឿន Vs បុរសសង្ហា វី យ៉ារ៉ូ និងកញ្ញារូបស្រស់ ដាដាវ
× បងប្អូនប្រាកដជាមានចម្ងល់ហើយមែនទេ ថានឹងមានអ្វីកើតឡើងទៅ រវាងអ្នកប្រមាញ់រូបភាព ជាមួយនឹងតារាបាល់ទាត់ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា មកប៉ះគ្នាជាមួយ បុរសសង្ហាតារាសម្តែងវ័យក្មេង វី យ៉ារ៉ូ និងកញ្ញារូបស្រស់ ដាដាវ! ថាតើនឹងទៅជាយ៉ាងណា?
ចូលមកកាន់ប្រធានបទរបស់យើងតែម្តងទៅ សម្រាប់នៅថ្ងៃទី២៩ និងទី៣០ ខែឧសភា ឆ្នាំ ២០២០ខាងមុខ នឹងមានការ Live ផ្ទាល់ ការប្រកួតប្រជែងអំពី Y30 ចេញពីផេកផ្លូវការ របស់ vivo ចាប់ពីម៉ោង 7pm ដល់ម៉ោង 8pm យប់ ដោយពេលវេលាសម្រាប់ការ Live គឺមានរយៈពេលតែ 1 ម៉ោងប៉ុណ្ណោះ។ ដោយពួកគាត់ត្រូវចំណាយពេល 1 ម៉ោង នោះ ដើម្បីបើកប្រអប់ និយាយអំពីស្មាតហ្វូន vivo Y30។ សម្រាប់ក្រុមណាដែលទទួលបានការ View ច្រើនជាងគេ នៅក្នុងអំឡុងពេល Live នឹងទទួលបានស្មាតហ្វូន vivo Y30 ចំនួន 3 គ្រឿង និងតុក្កតា 5 រង្វាន់ដើម្បី Give Away ទៅកាន់ ហ្វេនហ្វេន ដែលបានចូលរួមទស្សនាក្នុងការ Live ។
សម្រាប់ក្រុមដែលមិនទទួលបានជ័យលាភី ទទួលបាននូវកញ្ចប់កាដូ 3 និងតុក្កតា ចំនួន 5 រង្វាន់ ដើម្បី Give Away ទៅកាន់ ហ្វេន ហ្វេន ដូចគ្នា។
លក្ខខណ្ឌនៅក្នុងការចូលរួមទស្សនាការ Live ដើម្បីមានឱកាសទទួលបានរង្វាន់ ដោយគ្រាន់តែ Like, Share ជា public, Comment នៅក្នុងការ Live ដោយសរសេរពាក្យថា I Love Vivo Y30 ហើយ Mention ទៅកាន់មិត្តភក្តិចំនួន 5 នាក់ រួចជាការស្រេច៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com