ពីនេះ ពីនោះ
សុខភាព
ត្រូវការពិនិត្យទឹកនោម ប៉ុន្តែមិនឈឺនោម? កុំរំលងអត្ថបទនេះ
× អ្នកត្រូវការពិនិត្យទឹកនោម ប៉ុន្តែចំពេលមិនឈឺនោមតើមែនទេ? មិនពិបាកដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះជួយឱ្យឈឺនោម ៖
១. ដើរបន្តិច
ការដើរចុះឡើងមួយស្របក់ក៏អាចជួយឱ្យឈឺនោមបានផងដែរ។ ហើយការឡើងជណ្ដើរ ឬរត់ត្រឹកៗក៏ជួយបានដូចគ្នា។ កុំភ្លេចដកដង្ហើមវែងៗជ្រៅៗផង។
២. សម្រួលអារម្មណ៍
ជំនួសឱ្យការធ្វើអ្វីទាំងអស់ អ្នកអាចនៅស្ងៀមមួយកន្លែង រួចតាំងអារម្មណ៍ឱ្យស្ងប់ដោយបិទភ្នែកនិងដកដង្ហើមចេញចូលមួយៗយឺតៗវែងៗដើម្បីបន្ថយសម្ពាធខ្លះ ហើយអ្នកនឹងអាចឈឺនោម។
៣. ទទួលទានទឹក
ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានទឹកច្រើនៗអាចធ្វើឱ្យឈឺនោមនៅរយៈពេលប៉ុន្មាននាទីក្រោយ។ ទោះជាយ៉ាងណាមានមនុស្សមិនច្រើនទេដែលដឹងថាការទទួលទានទឹកខណៈពេលចង់ឱ្យឈឺនោមអាចជួយឱ្យឈឺនោមកាន់តែឆាប់រហ័ស។
៤. ត្រាំដៃក្នុងទឹក
ការប៉ះនឹងទឹកត្រជាក់ក៏អាចរំញោចដល់ផ្លោកនោមជួយឱ្យឈឺនោមបានផងដែរ។
៤. អង្អែលផ្នែកខាងក្នុងនៃភ្លៅ
ខណៈពេលអង្គុយលើបង្គន់ ចូរអង្អែលភ្លៅថ្នមៗ។ ប្រើប្រាស់តែចុងម្រាមដៃបានហើយដើម្បីអាចធ្វើឱ្យការអង្អែលម្ដងៗមានសភាពថ្នមបំផុត។
៥. ហិតប្រេងជីអង្កាម
ការហិតក្លិនប្រេងជីអង្កាមក៏អាចជួយឱ្យឈឺនោមបានយ៉ាងឆាប់រហ័សផងដែរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរអ្នកអាចបន្តក់ប្រេងជីអង្កាមប៉ុន្មានដំណក់លើបង្គន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com