អត្ថបទពាណិជ្ជកម្ម
កំពូល​ស្មា​ត​ហ្វូ​ន សាម​សុង Galaxy S20+ | S20 Ultra ធ្វើឱ្យ​ជីវិត​អ្នក​កាន់តែ​រស់​រវើក ស៊ីវីល័យ ទាន់សម័យ និង​រីករាយ​គ្រប់ពេល​!
28, May 2020 , 9:53 am        
រូបភាព
ភ្នំពេញ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០៖ ពេល​មាន​កម្មវិធី​ជួបជុំ​គ្រួសារ កម្មវិធី​នៅ​កន្លែង​ការងារ កម្មវិធី​ពិសេស​ផ្សេងៗ និង​ដំណើរ​កម្សាន្ត​នានា ការថតរូប និង​វីដេអូ​ឱ្យបាន​ស្អាតៗ ប្លែក ដើម្បី​ទុកជា​អនុស្សាវរីយ៍ សម្រាប់​ពេលវេលា​ដ៏​រីករាយ​នេះ គឺជា​រឿង​មួយ​ដែល​មិនអាច​ខ្វះ​បាន​។  ជាមួយនឹង​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន សាម​សុង Galaxy S20+ និង S20 Ultra មិន​ថា​ថតរូប​សន្លឹក ឬ​វីដេអូ​នោះទេ គឺ​សុទ្ធតែ​អាច​ផ្តិត​យក​រូបភាព​បាន​ស្អាត ភ្លឺ​ច្បាស់ យ៉ាង​ល្អឥតខ្ចោះ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ទាំងអស​! អ្នក​ថតរូប​អាជីព​សុំ​ខ្មាស​តែម្តង​។​
 
​សូមបញ្ជាក់ថា ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S20+ ឬ S20 Ultra មាន​សមត្ថភាព​អស្ចារ្យ​ជាទីបំផុត ក្នុងការ​ថតរូប​ស៊ែ​ល​ហ្វី (Selfie) ជាមួយ​កាមេរ៉ា 48 MP ដែល​អាច​ថតរូប​បាន​ច្បាស់ ស្អាត​ខ្លាំង ដាំ​ដោយ​កាមេរ៉ា​ក្រោយ ទំហំ 108 MP និង​បំពាក់​នូវ​មុខងារ SPACE ZOOM បាន 100X ជាពិសេស​អាច​ថត​វីដេអូ​ក្នុង​កម្រិត 8K ជាមួយនឹង​មុខងារ Super Steady បាន​យ៉ាង​អស្ចារ្យ​ផងដែរ​។​
 



​ក្រៅពី​ការផ្តល់ជូន​នូវ​ការថតរូប​អស្ចារ្យ ថា​តើ Galaxy S20+ ឬ S20 Ultra មាន​អ្វី​ពិសេស​បន្ថែមទៀត​? មាន​…​ហើយ​មាន​ច្រើន​ទៀត ជាពិសេស លើសគេ​គ្មាន​គូ​ប្រៀប​ថែម​ទៀតផង​! 
​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S20+ ឬ S20 Ultra មាន​អេក្រង់​លាត​ធំ​ពេញ​ផ្ទៃ​ទូរស័ព្ទ ទំហំ 6.9 អ៊ី​ញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X ជាមួយនឹង​សមត្ថភាព​កំពូល​អេក្រង់ ដែលមាន​ភាពរលូន (​អូស​លឿន​យ៉ាងណា​ក៏​មិនចេះ​ទាក់​ដែរ​) ដល់​ទៅ 120 Hz! (Refresh Rate) ដែល​ធ្វើឱ្យ​ការលេង​ហ្គេម ឬ​ការ​ទស្សនា​កម្សាន្ត​របស់​លោកអ្នក កាន់តែ​ជក់ចិត្ត ដិតអារម្មណ៍​ថែមទៀត​ផង​។ គ្រប់គ្រាន់​នៅ​…? ចង់បាន​អី​ទៀត​? 
 



​និយាយ​ឱ្យ​ខ្លី និង​ស្រួល​យល់ មាន សាម​សុង Galaxy S20+ ឬ S20 Ultra គឺ​សឹងតែ​ដូច​មាន​អ្វី​គ្រប់យ៉ាង​ក្នុង​ដៃ​អ៊ីចឹង​…!! អរគុណ សាម​សុង ដែល​ធ្វើឱ្យ​ជីវិត​របស់​យើងទាំងអស់គ្នា កាន់​តែមាន​ភាពងាយស្រួល និង​ស៊ីវីល័យ​ជាទីបំផុត​បែបនេះ​។ 
 
​ដូច្នេះ​មិន​ថា​លោកអ្នក​នៅទីណា ឬ​ពេលណា​នោះទេ ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S20+ ឬ S20 Ultra នឹង​នៅ​ជាមួយ​លោកអ្នក ហើយ​កំដរ​លោកអ្នក​បាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ ដោយ​រីករាយ​ជាទីបំផុត​។​
 



​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាច​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32៕


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com